សន្តិសុខសង្គម
កោះហៅនារីវ័យក្មេងម្នាក់ បន្ទាប់ពីប្រើពាក្យសម្ដីមិនគប្បីលើសមត្ថកិច្ចក្នុងបណ្ដាញសង្គម
កម្លាំងនគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានកោះហៅនារីវ័យក្មេងម្នាក់ឲ្យចូលខ្លួនមកបំភ្លឺ និងតម្រូវឲ្យធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីប្រើពាក្យសម្ដីមិនគប្បី អសុរោះមកលើកម្លាំងសមត្ថកិច្ចក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងtik tok។

នារីវ័យក្មេងដែលត្រូវកោះហៅឲ្យចូលមកបំភ្លឺនៅអធិការនគរបាលស្រុកកំពង់សីលា មានឈ្មោះ វី ស្រីហន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ សុខ លីន និងតិកតុក(tik tok)ឈ្មោះ ម៉ីម៉ីរៀល បានថតរូបធ្វើជាវីដេអូឃ្លីបប្រើពាក្យសម្តីមិនគប្បីចំពោះសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គមទាំងពីរជាសាធារណៈ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នារីរូបនេះបានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយមន្ត្រីជំនាញបានរៀបចំបំពេញពត៌មានរួចតម្រូវឲ្យរូបគាត់វាស់កម្ពស់ដើម្បីតម្រូវតាមលក្ខខ័ណ្ឌដែលត្រូវផ្តល់ តែគាត់បែជាគិតថាអ្នកដែលឈរវាស់កម្ពស់ គឺសុទ្ធតែជាអ្នកទោស។ ក្រោយពីត្រឡប់ទៅវិញគាត់បានថតរូបធ្វើជាវីដេអូឃ្លីបប្រើពាក្យសម្តីមិនគប្បីចំពោះសមត្ថកិច្ចរួចបង្ហោះតាមបណ្តាញសង្គមទាំងពីរ។

ក្រោយពីសួរនាំ នារីរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូច្នេះប្រាកដមែន ហើយសមត្ថកិច្ចតម្រូវឲ្យរូបគាត់ធ្វើវីដេអូឃ្លីបមួយដើម្បីសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាអប់រំណែនាំរួចឲ្យត្រឡប់ទៅផ្ទះវិញ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


