សន្តិសុខសង្គម
បំបែកសំណុំរឿងឃាតកម្មនៅស្រុកខ្សាច់កណ្ដាល និងប្រាប់ពីមូលហេតុដែលឈានដល់សម្លាប់ជនរងគ្រោះ
កម្លាំងនគរបាលខេត្តកណ្ដាល បើកប្រតិបត្តិការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ លើករណីឃាតកម្មបាញ់ប្រហារទៅលើបុរសចំណាស់ម្នាក់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង២០នាទី នៅចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយអាវុធខ្លីK59 នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ទី១-ឈ្មោះ អ៊ាន់ ម៉េងឡេង (ហៅ ខ្លា ហៅ ប៉ាវ ហៅ ម៉េង) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជនដៃដល់) ។, ទី២-ឈ្មោះ ជឿន ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។, ទី៣-ឈ្មោះ យឿន សុខនឿន (ហៅ ម៉េងតូច) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ និងទី៤-ឈ្មោះ អាង រស្មី (ហៅចែង ហៅស៊ុយ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបានស្រមោល។

ដោយឡែកជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆែម ឆា ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA BEAT ពណ៌សលាយក្រហម ពាក់ផ្លាកលេខ តាកែវ 1Q-2185, -ខោអាវចំនួន ០១កំផ្លេ ៣-សំបកគ្រាប់កាំភ្លើងខ្លីចំនួន០៥គ្រាប់ លេខ 380និង៤-ក្បាលគ្រាប់កាំភ្លើងខ្លីបាញ់រួចចំនួន០១ ។
សូមបញ្ជាក់ថា ជនរងគ្រោះត្រូវបានជនសង្ស័យបាញ់សម្លាប់ត្រូវទ្រូងខាងស្ដាំ០១កន្លែង របួសចិញ្ចើមខាងឆ្វេងធ្លាយចូលទៅគុម្ពត្រចៀកខាងស្ដាំ០១កន្លែង របួសស្នាមចូលលើត្រចៀកខាងឆ្វេង០១កន្លែង និងរបួសស្នាមចេញផ្នែកក្បាលខាងក្រោយ០១កន្លែង ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលក្រុមជនសង្ស័យបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ គឺដោយចោទប្រកាន់ថា មកពីជនរងគ្រោះបានតាមដានពួកគេពីរឿងចែកចាយថ្នាំញៀន ហើយជនរងគ្រោះឈ្មោះ ឆែម ឆា ក៏ធ្លាប់ទៅលបមើលឈ្មោះ អ៊ាន់ ម៉េងឡេង, ឈ្មោះ អាង រស្មី និងបក្ខពួកដែលកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅចម្ការឫស្សីពីងពង់នៅភូមិដុល ហើយចាប់ពីពេលនោះមកឈ្មោះ អ៊ាន់ ម៉េងឡេង ក៏តាមដាននិងរៀបចំគម្រោងសម្លាប់ឈ្មោះ ឆែម ឆា តែម្ដង។
ករណីនេះ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល អនុវត្តតាមនីតិវិធី៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់