សន្តិសុខសង្គម
Update!!! ករណីឆេះក្លិបក្រោមដីនៅសៀមរាប បានបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់
ភ្នំពេញ ៖ ករណីឆេះក្លិបក្រោមដីនៅខេត្តសៀមរាប នៅវេលាម៉ោង៩យប់នេះ មានមនុស្សម្នាក់ស្លាប់ពេលកំពុងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងមនុស្សម្នាក់ទៀតបានរងរបួស នេះបើតាមសីដីរបស់សមត្ថកិច្ចបានប្រាប់កម្ពុជាថ្មីឲ្យដឹងមុននេះបន្តិច។
សមត្ថកិច្ចក៏បានឲ្យដឹងទៀតថា ចំពោះមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យឆេះក្លិបនេះ គឺបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង។ សមត្ថកិច្ចក៏បានបន្ថែមទៀតថា ពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅក្នុងហេតុការណ៍នេះ។

គួរបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះក្លិបក្រោមដីនេះ មានឈ្មោះថា “ELITE CLUB PARY ” ដែលមានទីតាំងនៅចំណុចភូមិតាភូល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។ ខណៈពេលនេះសមត្ថកិច្ចកំពុងបន្តស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួននៅក្នុងក្លិបនេះ៕
ដោយ ៖ កុសល
កែសម្រួលដោយ ៖ នាគព័ន្ធ

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


