សមត្ថកិច្ចស្រុកឯកភ្នំ ចុះបំផ្លាញទីតាំងជនខិលខូចរុករានទន្ទ្រាន និងឈូសឆាយដីព្រៃលិចទឹក
Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចស្រុកឯកភ្នំ ចុះបំផ្លាញទីតាំងជនខិលខូចរុករានទន្ទ្រាន និងឈូសឆាយដីព្រៃលិចទឹក

បានផុស

នៅ

បន្ទាប់ពីទទួលបាន នូវណែនាំពីអាជ្ញាធរខេត្ត ស្តីពី ការទប់ស្កាត់រាល់បទល្មើស ការកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានដីរដ្ឋយកមកធ្វើជាកម្មសិទ្ធិ តាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួចមក ទាំងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំង បានចេញប្រតិបត្តិការយ៉ាងសកម្ម ទៅតាមតំបន់នានាក្បែរបឹងទន្លេសាប ដើម្បីពិនិត្យទៅលើស្ថានភាពជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកកម្លាំងអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលពាមឯក និងប្រជាការពារ កាលពីល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចុះដុតរោងស្នាក់នៅ ជនដែលរុករានទន្ទ្រាន ឈួសឆាយដីព្រៃលិចទឹក បានមួយចំនួន។

ក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចអូរកំបុត និងបឹងទំនប់ ក្នុងភូមិសាស្ត្រឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលតំបន់នេះ ជាអតីតឡូត៍នេសាទលេខ ៨។ នៅពេលដែលសមត្ថកិច្ចចុះទៅដល់ ជនឱកាសនិយមទាំងនោះ បានរត់គេចខ្លួនបាត់អស់ទៅហើយ ដោយបន្សល់តែសម្ភារ:ប្រើប្រាស់ និងគ្រឿងចក្រតែប៉ុណ្ណោះ។ បច្ចុប្បន្នសមត្ថកិច្ច បានដុតបំផ្លាញជម្រកចោលទាំងអស់ ព្រមទាំងបានសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីនាំយកគ្រឿងចក្រ យកមករក្សាទុកជាបណ្តោះអាសន្ន៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤២ នាទី មុន

កីឡាករ កីឡាការិនី​ឆ្នើមៗ ដែល​ដណ្តើមបាន​ជ័យលាភី នឹង​ត្រូវបាន​សហព័ន្ធ​ជ្រើសរើស​ឲ្យ​ជាប់​ជា​ជម្រើសជាតិ​កីឡា​បាញ់កាំភ្លើង ឆ្នាំ​២០២២

សេចក្ដីជូនដំណឹង៥៤ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់អុកស៊ីហ្សែនរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង

សេចក្ដីជូនដំណឹង៥៨ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ទំនិញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តបាត់ដំបង

ជីវិតកម្សាន្ដ៦០ នាទី មុន

Mai Davika ទាំងស្អាត ទាំងពូកែ ឥឡូវរៀនចប់ថ្នាក់អនុបណ្ឌិតជំនាញនេះទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ប្រៃសណីយ៍​បង្កើត​ប្រព័ន្ធ​“​សហគមន៍​ឌីជីថល​កម្ពុជា​”​ក្នុង​គោលបំណង​ប្រមូលផ្ដុំ​បុគ្គល​ដែលមាន​គុណ​វុ​ឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម