សន្តិសុខសង្គម
សមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ ២ កន្លែង និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់
មន្ត្រីជំនាញនៃមន្ទីរ៉ែ និងថាមពលខេត្តក្រចេះ ចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ចំនួន ២ កន្លែង ដោយតម្រូវឲ្យធ្វើកិច្ចសន្យាផ្អាកសកម្មភាពនៃការរុករកជាបន្ទាន់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ត្រីជំនាញនៃមន្ទីរ៉ែខេត្ត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចុះបង្ក្រាបនៅចំណុចអូត្រូន ស្ថិតនៅក្នុងភូមិអូពោរ ឃុំក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ ។
លោក រត្ន័ តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ មន្ត្រីជំនាញបាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ និងកម្លាំងនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដោយបានបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសចំនួន ២ ដែលកំពុងធ្វើសកម្មភាពនៃកា រុករករ៉ែមាសខុសច្បាប់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមិនបានដកហូតយកឧបករណ៍សម្ភារៈ អ្វីនោះទេដោយគ្រាន់តែហៅម្ចាស់ទីតាំងទាំង ២ នោះមកធ្វើកិច្ចសន្យាហើយបញ្ឈប់សកម្មភាពជាបន្ទាន់ ប្រសិនបើនៅតែបន្តសកម្មភាពទៀតអាជ្ញាធរ និងសមត្ថកិច្ចជំនាញនឹងចាត់វិធានផ្លូវច្បាប់ ៕
អត្ថបទ៖ ប្រុញ វិធិន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


