សន្តិសុខសង្គម
ដេញកាប់យុវជន២នាក់ប្លន់យកស្លាកលេខម៉ូតូតែមិនបានសម្រេច
ជនសង្ស័យមួយក្រុមមានគ្នាជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿងបានដេញវាយយុវជនពីរនាក់បណ្ដាលឲ្យជនរងគ្រោះភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់ឲ្យគេជួយ ហើយជនសង្ស័យបានកាច់យកស្លាកលេខម៉ូតូ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១ និង១៥ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខដេប៉ូប្រេងឥន្ធនៈសូគីម៉ិច តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេជិះម៉ូតូនិចមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1FV-5820ទើបនឹងចេញមកពីលេងបាល់ គោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅម្ដុំចោមចៅ ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូជិត១០គ្រឿងប្រដាប់ដោយខ្សែក្រវាត់ដំបងនិងដាវបានជិះដេញវាយរូបគេ ធ្វើឲ្យរូបគេភ័យស្លន់ស្លោ ផ្តួលម៉ូតូរត់យករួចខ្លួនហើយស្រែកអោយគេជួយ ភ្លាមនោះក្រុមជនសង្ស័យបានកាច់ស្លាកលេខម៉ូតូជនរងគ្រោះតែមិនបានសម្រេចទើបបង្កឲ្យមានការភ្ញាក់ផ្អើល រួចក្រុមជនសង្ស័យទាំងនោះបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


