សន្តិសុខសង្គម
តុលាការពន្យារពេលសាកសួរបន្ថែមលើអតីតផ្កាយ ២ សូយ ចាន់សឿន ករណីអំពើហិង្សា និងបរិហារកេរ្តិ៍
អតីតផ្កាយ២យោធា សូយ ចាន់សឿន ដែលកំពង់ជាប់ឃុំឃាំងនៅឯពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នេះ ដើម្បីសាកសួរបន្ថែមតាមការស្នើរបស់តំណាងអយ្យការអមសាលាដំបូង។

ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា ជនជាប់ចោទត្រូវបានអនុរក្សពន្ធនាគារបញ្ជូនមកដល់តុលាការហើយ ប៉ុន្តែចៅក្រមមិនអាចបំពេញកិច្ចបានទេ ដោយសារមេធាវីការពារក្ដីឲ្យជនជាប់ចោទមិនបានទទួលដីកា ឬសេចក្ដីជូនដំណឹងរបស់តុលាការ។ ដូច្នេះចៅក្រមសើបសួរបានពន្យារពេលការសាកសួរជនជាប់ចោទ សូយ ចាន់សឿន ទៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២២ខាងមុខវិញ ។
ប្រភពបន្តថា សំណុំរឿងដែលតុលាករបំពេញកិច្ចស៊ើបសួរបន្ថែមលើជនជាប់ចោទឈ្មោះ សូយ ចាន់សឿន គឺជាសំណុំរឿង « ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត , និងបទបរិហារកេរ្តិ៍ជាសាធារណៈ » ប្រព្រឹត្តនៅភូមិ ស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងតាមបណ្ដាញសង្គមហ្វេសបុក កាលអំឡុងឆ្នាំ ២០១៩ ថ្ងៃទី ៣០ ខែតុលា ២០១៩ និងថ្ងៃទី ២២ ខែវិច្ឆិកា ២០១៩ ដែលត្រូវបានប្ដឹងដោយលោក កើត ខេង ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ៕
អត្ថបទ៖ មករា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៦ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


