សន្តិសុខសង្គម
ពលករខ្មែរ ៧០ គ្រួសារ នៅបាងកក ជួបគ្រោះអគ្គិភ័យឆេះកន្លែងស្នាក់នៅ
ពលករខ្មែរ ៧០ គ្រួសារ ជាពលករនៅទីក្រុងបាងកក បានរងផលប៉ះពាល់ដោយសារគ្រោះអគ្គិភ័យឆេះកន្លែងស្នាក់នៅ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ មានករណីភ្លើងឆេះកន្លែងស្នាក់នៅរបស់កម្មករក្នុងសហគមន៍កែច្នៃសំរាម។ ទីតាំងស្ថិតនៅពុទ្ធមណ្ឌលសាយ៣ សង្កាត់ណងខាងភ្លូ ខណ្ឌណងខែម ទីក្រុងបាងកក ដែលបណ្តាលឱ្យបងប្អូនពលករខ្មែរចំនួន ៧០ គ្រួសារបាន រងផលប៉ះពាល់ក្នុងហេតុការណ៍នេះ។

លោក កុយ គួង បានឱ្យដឹងបន្ថែមថា បន្ទាប់ពីមានហេតុការណ៍នេះ ក្រុមអនុព័ន្ធការងារតំណាង ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមានដូចជា អង្ករ មី និងត្រីខ ចែកដល់បងប្អូនពលករខ្មែរទាំង ៧០ គ្រួសារ ដែលរងគ្រោះខាងលើ។ ករណីអគ្គីភ័យនេះ មិនមានអ្នកណារងរបួសទេ៕
អត្ថបទ៖ កោះកែវ

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៧ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


