Connect with us

សន្តិសុខសង្គម

ពូសាច់ថ្លៃ ខឹងប្អូនថ្លៃមិនឲ្យតម្លៃខ្លួន បានយកដបសាំងជះដុត

បានផុស

នៅ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដបសាំងទៅដុតលើប្អូនថ្លៃ ដោយសារកំហឹងខឹងប្អូនថ្លៃមិនឲ្យតម្លៃខ្លួន។ ហេតុការណ៍​នេះ​ បានកើត​ឡើង​កាលពីថ្ងៃទី​ ០៥ ខែមករា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ២០​ និង​ ២០ ​នាទី មុខផ្ទះ​ជនរងគ្រោះ​ភូមិ ព្រែក​រាំង​ ១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។

​នគរបាល​បាន​ប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធី សំ​អូន ភេទ ប្រុស អាយុ ៣៣ ​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែ​ករាំង ១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​ជាង​ឈើ។ ជនសង្ស័យ​ឈ្មោះ ស្រេង ឃុន ភេទ​ប្រុស អាយុ ៣៤ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រែក​រាំង​ ១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នគរបាល​បាន​បញ្ជាក់​ថា នៅវេលា​កើត​ហេតុ​ខាង​លើ ពេលដែល​ជនរងគ្រោះ​ និង​ក្រុមគ្រួសារ​ព្រមទាំង​បងប្អូន​កំពុងតែ​ឈរ​និយាយ​គ្នា​លេង​នៅមុខ​ផ្ទះ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ដែល​ត្រូវជា​ពូ​សាច់ថ្លៃ​ដែល​នៅផ្ទះ​ជិត​គ្នា​ បាន​ដើរ​មក​ដោយមាន​កាន់​ដប​សាំង​នៅនឹង​ដៃ​ផង ​បាន​និយាយថា​ ជនរងគ្រោះ​និង​បងប្អូន​មិនដែល​ឲ្យ​តម្លៃ​ខ្លួន​ទេ និង​បាន​និយាយ​គំរាម​រក​ដុត​សម្លាប់​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​ទៀតផង ទើប​បណ្តាលឲ្យ​មាន​ការឈ្លោះប្រកែក​គ្នា​រហូតដល់​ជនសង្ស័យ​យក​ដប​សាំង​ដែល​កាន់​នៅ​ដៃ​ចាក់​ជះ​ទៅ​លើ​ខ្លួន​ជនរងគ្រោះ​រួច​យក​ដែកកេះ​ដុត បណ្តាលឲ្យ​ឆាបឆេះរ​លាកខ្លួន​ជនរងគ្រោះ​មួយ​ចំហៀង​ខ្លួន​ខាងឆ្វេង និង​ខ្ទាត​សាំង​ចំ​ត្របកភ្នែក​កូនតូច​រប​ស់ជន​រងគ្រោះ​ផងដែរ។

​ភ្លាមនោះ ​មេភូមិ​ និង​ប្រជា​ការពារ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​កំពង់​សំណាញ់​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍​រួច​បញ្ជូនបន្ត​មកកាន់​អធិការដ្ឋាន​នគរ​បាល​ក្រុង​តាខ្មៅ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម