សន្តិសុខសង្គម
ឃុំខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូ រួចយកដុំថ្មគប់រថយន្តអ្នកដទៃ ដាក់ពន្ធនាគារបណ្តោះអាសន្ន
កាលពីល្ងាចថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ លោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ក្រុមក្មេងទំនើងបង្ហោះម៉ូតូ រួចយកដុំថ្មគប់រថយន្តអ្នកដទៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «សមគំនិត និងធ្វើឲ្យខូចខាតដោយចេតនា» តាមមាត្រា ២៩ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១៣ និង០០នាទី នៅចំណុចភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះ មានឈ្មោះ សាន់ សីម៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ មុខរបរ បើកបររថយន្តដឹកដី។
ជនត្រូវចោទមានចំនួន ៤ នាក់រួមមាន៖ ទី១. ឈ្មោះ រុន សារ៉ែន អាយុ ១៩ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ទី២. ឈ្មោះ រុន ម៉ាណែត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទី៣. ឈ្មោះ ហឿន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនត្រូវចោទទាំង ៣នាក់ មានមុខរបរមិនពិតប្រាកដ។ និងទី៤. ឈ្មោះ សុង វណ្ណឃីម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាអ្នករត់ តុក្នុងហាង។
នគរបាល បានបញ្ជាក់ថា នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២និង០០នាទី ក្រុមជនសង្ស័យ បានជិះម៉ូតូពីរគ្រឿងខាងលើ មានគ្នាបួននាក់។ ដោយឈ្មោះ រុន សារ៉ែន ជិះម៉ូតូមួយគ្រឿង ជាអ្នកបើកនិងឈ្មោះ ហឿន សំណាង ជាអ្នកជិះពីក្រោយ។ ឯម៉ូតូមួយគ្រឿងទៀត បើកបរដោយឈ្មោះ សុង វណ្ណឃីម និងឈ្មោះ រុន ម៉ាណែត ជាអ្នកជិះពីក្រោយ បានធ្វើដំណើរចេញពីផ្សារសៀមរាប ស្ថិតនៅ ក្នុងឃុំសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ ២ ឆ្ពោះទៅទិសខាងត្បូង ពេលទៅដល់ចំណុចស្ពាន កំពុងកោរ ព្រំប្រទល់ខេត្តតាកែវ ក្រុមជនសង្ស័យទាំង ៤នាក់ បានបត់ចូលតាមផ្លូវកៅស៊ូ ទើបធ្វើថ្មី ឆ្ពោះទៅវត្តកោះសុក្រំ ឃុំទ្រា ពេលជិតដល់កន្លែងកើតហេតុ ក្រុមជនសង្ស័យ បាននាំគ្នាបង្ហោះម៉ូតូ ហើយបានជួបនឹងរថយន្តដឹកដីមួយគ្រឿង ជិះមកពីក្រោយពេលរថយន្តដឹកដី បានស៊ីផ្លេពីក្រោយ និងបានបើកវ៉ាក្រុមជនសង្ស័យទៅ ភ្លាមនោះក្រុមជនសង្ស័យខឹង ក៏ជិះម៉ូតូដេកតាមពីក្រោយ ហើយបាន វ៉ារួចឈប់ចាំពេលរថយន្តដឹកដីបើកមកដល់ ក្រុមជនសង្ស័យ បានយកដុំថ្មគប់ទៅលើរថយន្ត របស់ ជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ទ្វាររថយន្តផ្នែកខាងឆ្វេង ១ផ្ទាំង។ ភ្លាមនោះជនរងគ្រោះ បាន ឈប់រថយន្ត ហើយបានសួរនាំ ឃើញដូច្នេះ ក្រុមជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួន។ ដោយឡែក ឈ្មោះ ហឿន សំណាង បានព្យាយាមរត់តែត្រូវជនរងគ្រោះ ឃាត់នាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទ្រា ដើម្បីដាក់ពាក្យបណ្ដឹង ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទ្រា បានបញ្ជូនជនសង្ស័យទៅកាន់ អធិការដ្ឋាន ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ ឆៃ យ៉ា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ