សន្តិសុខសង្គម
កាប់សម្លាប់ប្ដីប្រពន្ធមួយគូជាច្រើនពូថៅ ខណៈកំពុងដេកលើទូក
បុរសនិងស្ត្រីជាប្ដីប្រពន្ធមួយគូ ត្រូវបានជនមិនស្គាល់មុខកាប់ជាច្រើនពូថៅបណ្ដាលឲ្យរងរបួសធ្ងន់ ខណៈកំពុងដេកនៅលើទូកជាកន្លែងដាក់លបក្នុងព្រៃ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុចឆ្លែង ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងតាមទូរស័ព្ទថា បុរសនិងស្ត្រីជាប្ដីប្រពន្ធដែលបានរងគ្រោះនៅក្នុងករណីខាងលើនេះ ប្តីឈ្មោះ អេង ថា អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ អាត់ ស្រីមុំ អាយុ៣១ ឆ្នាំ ជាកសិករប្រកបមុខរបរនេសាទរស់នៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងត្រូវជាកូនរបស់លោក អៀន អុន មេភូមិសេះស្លាប់ ។
លោកមេឃុំឆ្នុកទ្រូបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ត្រូវបានជនមិនស្គាល់មុខកាប់ជាច្រើនពូថៅនៅលើផ្ទៃមុខប៉ុនប៉ងសម្លាប់ ដោយសង្ស័យជារឿងគំនុំ ។

ក្រោយពេលកើតហេតុក្រុមគ្រួសារបានដឹកជនរងគ្រោះតាមរថយន្តគិលានសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យលោកសង្ឃក្រុងភ្នំពេញ ដើម្បីសង្គ្រោះជីវិត ។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងបើកការ ស៊ើបអង្កេតស្រាវជ្រាវដើម្បីវែកមុខរកជនដៃដល់ចាប់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


