សន្តិសុខសង្គម
ចាប់ខ្លួនក្រុមចោរប្លន់ពីរនាក់ ក្រោយប្លន់ម៉ូតូអ្នករត់ម៉ូតូឌុបបានសម្រេច
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្រុមចោរប្លន់ពីរនាក់ បន្ទាប់ពីធ្វើសកម្មភាពរឹតក និងវាយអ្នករត់ម៉ូតូឌុបប្លន់យកម៉ូតូបានសម្រេច។
ការឃាត់ខ្លួននេះបានធ្វើឡើងការពីវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅ ចំណុចខារ៉ាអូខេ អគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានទី១ ឈ្មោះ សុក សុវណ្ណ ហៅមិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ទី២ ឈ្មោះ ឡៅ ចិនឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ទាំងពីរនាក់ស្នាក់នៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ហង្ស កក្កដា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូឌុប ជិះម៉ូតូម៉ាកសង់ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ផ្លាកលេខ បន្ទាយមានជ័យ 1P-5436។ រស់នៅភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង២០និង២០នាទីយប់ថ្ងៃកើតហេតុ ជនសងស្ស័យទាំងពីរនាក់បានឲ្យជនរងគ្រោះដឹកចេញពីផ្លូវដើមពុទ្រាមកដីថ្មី លុះពេលជនរងគ្រោះដឹកដល់កន្លែងកើតហេតុ ក៏ធ្វើសកម្មភាពយកខ្សែមករិត ក និងវាយទៅលើជនរងគ្រោះបណ្តាលជាំភ្នែកម្ខាង ហើយភ្លាមៗនោះ ជនរងគ្រោះក៏ប្រតាយប្រតប់ទាញបានអាវក្រៅជនល្មើសបានមួយ ហើយជនល្មើសក៏ឡើងជិះម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងកើតហេតុ ដោយជនរងគ្រោះរត់តាមស្រែកថា ចោរៗ ដើម្បីអោយគេជួយ និងមានអ្នកជិតខាងនាំគ្នាតាមដែរតែតាមមិនទាន់ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលផ្សារកណ្ដាល និងកម្លាំងប៉ុស្តិ៍នគរបាលប៉ោយប៉ែត ធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនសង្ស័យរហូតដល់ម៉ោង២២និង០០នាទីយប់ ទើបឃាត់បានជនសង្ស័យ ទាំងពីរនាក់ និងបានដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញនៅចំណុចខារ៉ាអូខេ អគារថ្មី ស្ថិតក្នុងភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីអនុវត្តន៍តាមនីតិវិធី៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


