Connect with us

សន្តិសុខសង្គម

កម្លាំង​ការពារ​ព្រំដែន​ម៉ាឡៃ​ ឃាត់ខ្លួន​ពលករ​ខ្មែរ​មកពីថៃ​ ១៣០ នាក់​ធ្វើតេស្ត​អវិជ្ជមាន​

បានផុស

នៅ

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនលេខ៨១៥ ឈរជើងនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៦ ខែមីនា បានធ្វើការឃាត់ខ្លួន ពលករខ្មែរមកពីប្រទេសថៃចូលមកកម្ពុជាចំនួន ១៣០ នាក់ ដើម្បីយកទៅធ្វើសំណាករកមេរោគកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនពលករបានធ្វើឡើងចំនួន ២ លើក លើកទី១ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី ១៦ ខែមីនា ឃាត់ខ្លួនបានចំនួន ១៧ នាក់នៅចំណុច ពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យពួកគាត់មាន​ទីលំនៅ​ក្នុងខេត្តចំនួន៤គឺ ១សៀមរាប ៤នាក់ ២បាត់ដំបង៨នាក់ ៣កំពង់ធំ ១នាក់ ៤បន្ទាយមានជ័យ៤នាក់។

ឃាត់ខ្លួនលើកទី២ នៅវេលាម៉ោង ៣ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានពលករចំនួន ១១៣នាក់ ស្រី៥០នាក់ កុមារ១១នាក់ វិលត្រឡប់​ពីប្រទេសថៃ ចូលមកស្រុកខ្មែរ តាមភូមិសាស្រ្ត​ប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ពលករខ្មែរទាំងនោះត្រូវបានយកទៅប្រគល់ជូនក្រុមគ្រូពេទ្យជំនាញជួរមុខដើម្បីយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវី-១៩ លទ្ធផលពលករទាំង១៣០នាក់នោះអវិជ្ជមានទាំងអស់។ ពលករខ្មែរទាំង ១៣០នាក់ ក្រោយពីធ្វើកិច្ចសន្យារួចត្រូវបានអនុវញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម