សន្តិសុខសង្គម
អតីតស្វាមីមានគុំជាមួយប្រពន្ធរៀបចំគម្រោងប្រើសាំងដុតផ្ទះប៉ុនប៉ងសម្លាប់ទាំងគ្រួសារ
បុរសម្នាក់ ប៉ុនប៉ងសម្លាប់អតីតគ្រួសាររបស់ខ្លួន ក្រោយពេលលែងលះគ្នាបានជិត១ឆ្នាំហើយ មានគំនុំដោយបានយកសាំងចំនួន ៣ ដបទឹកសុទ្ធ ទៅដុតផ្ទះ ខណៈឪពុកក្មេក និងម្ដាយក្មេករបស់ខ្លួនកំពុងនៅក្នុងផ្ទះ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧ យប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ នៅចំណុចភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឱ្យដឹងថា បុរសជនសង្ស័យ មានឈ្មោះ រីក ទូរី អាយុ៣៩ឆ្នាំ នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក បុរសនេះតែងតែប៉ុនប៉ង ថានិងសម្លាប់ ឪពុក ម្តាយក្មេក និងប្រពន្ធជារឿយៗដោយសាររឿងគំនុំ។
លោកអធិការដ្ឋាននគរបាលស្រុកថ្មពួកបានប្រាប់ឲ្យដឹងបន្តថា ពេលកើតហេតុ យាយនិងតានិងកូនបាននៅក្នុងផ្ទះពេលយប់មិនបានចេញទៅណាទេពេលនោះជនសង្ស័យបានយកសាំងចំនួន ៣ដបទឹកសុទ្ធចន្លុះ១ដើម ដែកកេះចំនួន១ សំរាប់ដុត និងបន្ទះក្ដារ ឈើមូល១កំណាត់ប្រវែងកន្លះម៉ែត្របានទៅដុតផ្ទះយាយ តា ដែលកំពុងនៅផ្ទះស្របពេលនោះយាយតា បានចេញមកប្រតាយប្រតប់ ជាមួយជនសង្ស័យ ពេញទំហឹង ដោយកំលាំងខ្សោយនាំគ្នារត់ចូលទៅបន្ទប់ក្នុងផ្ទះបិទទ្វារ ឯជនបង្ករលោតធាក់ទ្វារ និងជញ្ជាំងផ្ទះ ហើយបានយកសាំងចំនួនមួយដបទឹកសុទ្ធចាក់ស្រោចទៅលើជញ្ជាំងផ្ទះ ដោយស្រែកគំរាមថានឹងដុតសម្លាប់ទាំងអស់ តែមិនបានសំរេច ដោយសារកូន និងអ្នកជិតខាងទៅជួយឃាត់ និងចាប់ឃាត់ជនសង្ស័យប្រគល់ទៅឲ្យសមត្ថកិច្ច។

ជនរងគ្រោះមានឈ្មោះ ជួប លាភ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅចំណុចភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


