សន្តិសុខសង្គម
បញ្ជូនអាជីវករម្នាក់ឡើងតុលាការករណីឆបោកប្រាក់ជាង៩ ម៉ឺនដុល្លារ
កម្លាំងនគរបាលនៅថ្ងៃទី ១១ ខែមេសានេះ បានបញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការពាក់ព័ន្ធនឹងបទល្មើសរំលោភលើទំនុកចិត្ត មានទឹកប្រាក់ជាង៩ ម៉ឺនដុល្លារ។

បុរសជនសង្ស័យជាអាជីវករ ឈ្មោះ ហ៊ុយ ពិសិដ្ឋ រស់នៅក្នុងភូមិក្រោលគោ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោក ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅចំណុចស្ថានីយ៍ប្រេង PTT សង្កាត់ជ្រោយចង្វា តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីរំលោភ លើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

នៅព្រឹកថ្ងៃទី ១១ ខែមេសា ២០២២នេះ នគរបាលបានប្រគល់ជនសង្ស័យ ទៅឱ្យចៅក្រមស៊ើបសួរ ចាត់ការតាមនីតិវិធី ប៉ុន្តែពុំទាន់មានការសម្រេចជាផ្លូវការទេ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


