សន្តិសុខសង្គម
៤ ខែដើមឆ្នាំនេះ ករណីអគ្គិភ័យកើតឡើង ១៨៣លើក បង្កឱ្យមនុស្សជិត ៣០ នាក់ ស្លាប់ និងរបួស
នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០២២នេះ គ្រោះអគ្គិភ័យបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសប្រមាណជិត៣០នាក់ ខូចខាតផ្ទះសម្បែងជិត ៣០០ខ្នង និងឆេះឃ្លាំងទំនិញ តូបលក់ដូរ សាលារៀន និងអគាររដ្ឋបាលមួយចំនួនផងដែរ។

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៥ ខែឧសភានេះថា ចាប់ពីខែមករា រហូតមកដល់ខែមេសា ឆ្នាំ ២០២២ នេះគ្រោះអគ្គិភ័យបានកើតឡើងចំនួន ១៨៣ លើកបណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន ២៣៩ខ្នង ឆេះតូបផ្សារ៤០តូប ឃ្លាំទំនិញ៩កន្លែង សាលារៀន២ខ្នង រោងចក្រសិប្បកម្មចំនួន៥កន្លែង អគាររដ្ឋបាល២ខ្នង។
ក្នុងចំណោមករណីអគ្គិភ័យ ១៨៣លើកនេះភាគច្រើនកើតឡើងនៅក្នុងរាជនីភ្នំពេញមានចំនួន ៣៧លើកបណ្តាលឱ្យខូចខាតផ្ទះ៦៦ខ្នង ឃ្លាំងទំនិញ៤កន្លែង សាលារៀន១កន្លែង រោងចក្រ១កន្លែង ស្លាប់មនុស្ស១នាក់និងរងបួស១១នាក់។

បន្ទាប់មកខេត្តបាត់ដំបងមាន១៨លើក ខេត្តកំពង់ស្ពឺ១៣លើកបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន២នាក់ ខេត្តបន្ទាយមានជ័យ១៤លើកខេត្តកណ្តាលនិងខេត្តសៀមរាប១០ៗលើក ខេត្តស្វាយរៀង៦លើកស្លាប់១នាក់ កំពង់ចាម៦លើកស្លាប់១នាក់។ចំណែកខេត្តកែបមិនមានករណីអគ្គិភ័យទេ។
លោក ឃុន សុខាបានបន្តទៀតថា តួលេខអគ្គិភ័យនេះបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ កន្លងទៅឃើញថាមានការថយចុះ។ ក្នុងនោះ៤ខែឆ្នាំ២០២១មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៣១៧លើកបណ្តាលឱ្យខូចខាតផ្ទះចំនួន៣៤៩ខ្នង ឆេះតូបចំនួន៩៨ខ្នង ឃ្លាំងទំនិញ២កន្លែងរោងចក្រសិប្បកម្ម ១៨កន្លែង អគាររដ្ឋបាល២ខ្នង និងបណ្តាលឱ្យមនុស្សស្លាប់ចំនួន៦នាក់និងរងរបួស១៩នាក់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


