សន្តិសុខសង្គម
ចាប់ខ្លួនបុរសជនសង្ស័យម្នាក់ចូលផ្ទះស្ដ្រីម្នាក់ចាប់ដៃនាងបម្រុងយកខ្សែដៃ
បុរសជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនក្រោយពីទទួលពាក្យបណ្តឹងពីស្ត្រីជាជនរងគ្រោះពាក់ព័ន្ធករណីចូលក្នុងផ្ទះហើយធ្វើសកម្មភាពប៉ុនប៉ងយកទ្រព្យសម្បត្តិ។

សមត្ថកិច្ចបានបញ្ជាក់អំពីដើមហេតុថា នៅរសៀលថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ៤ ចំណុចក្រុម១២ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែខេត្តបាត់ដំបង មានករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ មួយបានកើតឡើងបង្ករដោយ បុរសជនសង្ស័យឈ្មោះ សាន ម៉ាឡេ ហៅវែង អាយុ២៦ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង។

បានធ្វើសកម្មភាពចូលក្នុងផ្ទះស្ត្រីរងគ្រោះហើយ បើកទ្វាបន្ទប់ចូល និងចាប់ដៃរបស់ស្ដ្រីជនរងគ្រោះឈ្មោះ ព្រឿន ដន ហៅ ម៉ី អាយុ៣៦ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ប៉ុនប៉ងដោះយកខ្សែដៃរបស់ជនរងគ្រោះតែភ្លាមៗនោះស្ត្រី រងគ្រោះបានស្រែកឆោឡោ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់តែម្ដង។

សមត្ថកិច្ចបន្តថា ករណីខាងលើនេះ ក្រោយពេលទទួលពាក្យបណ្តឹងផ្ទាល់មាត់រួចកម្លាំងអធិការនគរបាលស្រុកសង្កែបាន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានថ្ងៃទី ១៤ ខែ ឧសភាឆ្នាំ២០២២នេះ នៅវេលាម៉ោង ៧៖ ៣០នាទីនៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តង។
ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ