សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី ឆេះភោជនីយដ្ឋានគ្រឿងសមុទ្រ អ៊ូហ៊ូសឺហាយ នៅខណ្ឌចំការមន
ភោជនីយដ្ឋានគ្រឿងសមុទ្រ អ៊ូហ៊ូសឺហាយ ត្រូវបានភ្លើងឆេះបំផ្លាញសម្ភារៈមួយចំនួន កាលពីវេលាម៉ោង ៦ និង ៤០ នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវសបិត ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ធ្វើឲ្យខូចខាតឆេះសម្ភារម៉ាស៊ីនត្រជាក់ចំនួន ១គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ទីតាំងខាងលើ ជាប្រភេទសំណង់ថ្មបេតុង ដែលមានទំហំ ១២ម៉ែត្រ x ១៨ម៉ែត្រ។

កម្លាំងសមត្ថកិច្ចជំនាញបានបន្តថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានអន្តរាគមន៍បាញ់ឲ្យរលត់នៅវេលាម៉ោង ៧ ព្រឹកថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន ៣គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តជំនួយមកពីក្រុមហ៊ុន OCIC កោះពេជ្រចំនួន ៣គ្រឿងពុំបានប្រើប្រាស់ទឹក៕


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


