សន្តិសុខសង្គម
ជនសង្ស័យលួចលុយម្ដាយធម៌ជាង ៣ ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ
បុរសជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថវាយខ្នោះ បញ្ជូនមកតុលាការនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ជាប់ពាក់ព័ន្ធ និងករណីលួចលុយម៉ែធម៌ ៣៦ ៧៥០ ដុល្លារដែលទើបបើកចេញពីធនាគារ។
ជនសង្ស័យទី១ឈ្មោះ រៀម សុខា ហៅ ខេមរ៉ា ជាអតីតសង្ឃរស់នៅក្នុងវត្តស្ទឹងមានជ័យ។ ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតប្រាក់ចំនួន ២១ ០០០ ដុល្លារជារបស់ជនរងគ្រោះ។
បុរសទី២ ឈ្មោះ ហោ សំអុល ត្រូវជាក្មួយរបស់ រៀម សុខា ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតប្រាក់ចំនួន ១៥ ៧៥០ ដុល្លារ ជារបស់ជនរងគ្រោះ។

តាមពាក្យបណ្ដឹងរបស់ស្ត្រីជនរងគ្រោះឈ្មោះ អ៊ុក សាខន កាលពីថ្ងៃទី ១៧ មិថុនា ឆ្នាំ២០២២ ឈ្មោះ រៀម សុខា និងឈ្មោះ ហោ សំអុល បានលួចប្រាក់ខ្លួនចំនួន ៣៦ ៧៥០ដុល្លារ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនឈ្មោះ រៀម សុខា នៅផ្ទះកើតហេតុតែម្ដង ហើយដកហូតលុយបានចំនួន ២១ ០០០ដុល្លារ។
សមត្ថកិច្ចបានបន្តទៅចាប់ខ្លួនឈ្មោះ ហោ សំអុល នៅភូមិឈ្នះជ័យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ហើយដកហូតលុយមកវិញចំនួន ១៥ ៧៥០ ដុល្លារ។

ទាក់ទិននិងអំពើលួចប្រាក់ម៉ែធម៌ខាងលើ ឈ្មោះ រៀម សុខា បានឆ្លើយសារភាពថា ខ្លួនបានស្គាល់លោកស្រី អ៊ុក សាខន និងប្ដីដែលរស់នៅប្រទេសបារាំងក្នុងពេលដែលខ្លួនបានទៅសូត្រមន្តកាលខ្លួនជាសង្ឃ ហើយក៏បានរាប់អានគ្នាជាកូនធ៌ម ម៉ែធ័មរហូតមក ហើយកាលពីថ្ងៃទី ១៦មិថុនា ឆ្នាំ២០២២ ម៉ែធ៌មបានប្រើខ្លួនឱ្យទៅបើកលុយពីធនាគារចំនួន ៣៦ ៧៥០ ដុល្លារ ដែលផ្ញើពីបរទេសមកឱ្យ។
ពេលមកដល់ផ្ទះក៏រាប់លុយជាមួយម៉ែធម៌ទុកដាក់រួចក៏ចេញដំណើរទៅខេត្តកំពង់ស្ពឺយកកាតវ៉ាក់សាំង ហើយខ្លួនចាក់សោរទ្វារមុខ មិនចាក់សោរទ្វារក្រោយទេ ហើយក្នុងពេលរាប់លុយនោះ ខ្លួនបានថតរូបភាពកន្លែងទុកលុយ បន្ទប់ និងផ្លូវចូលខាងក្រោយផ្ញើឱ្យឈ្មោះ ហោ សំអុល ដើម្បីចូលលួច។
លុះដល់ពេលល្ងាចត្រឡប់មកវិញ ឈ្មោះហោ សំអុល បានទូរស័ព្ទប្រាប់ថា លួចបានជោគជ័យហើយ។ បន្ទាប់មកខ្លួនបានទៅជួបហោ សំអុល ដកយកប្រាក់ ២១ ០០០ ដុល្លារ នៅសល់ប៉ុន្មានប្រគល់ឱ្យ ហោ សំអុល ហើយក៏បែកផ្លូវគ្នាទៅ លុះដល់ថ្ងៃទី១៨មិថុនា ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង៕
អត្ថបទ៖ មករា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


