Connect with us

សន្តិសុខសង្គម

បង្កាន់ដៃស្ពាន​ព្រះមុនីវង្ស​ចាស់​ដែល​តាក់​ស៊ី​បុក​ បាន​ជួសជុល​រួចហើយ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា បង្កាន់ដៃស្ពាន​ព្រះមុនីវង្ស​ចាស់​ផដែល​ត្រូវ​បាក់​ដោយ​រថយន្ត​តាក់​ស៊ី​បុក​នោះបាន​ជួសជុល​រួចរាល់​នា​ថ្ងៃទី​២២​ខែមិថុនា​នេះហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អធិការរង​បន្តថា ករណី​រថយន្ត​តាក់​ស៊ី​បុក​បង្កាន់ដៃស្ពាន​បាក់​អស់​៤​ផ្ទាំង​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១១​ខែមិថុនា​បង្កដោយ​រថយន្ត​ម៉ាក​ស៊ី​ណាព​ណ័សរ​ពាក់​ស្លាក​លេខ​២AS ១៧ ៩៥ ដែល​បើក​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់​ក្នុង​បំណង​ឆ្លងទៅ​រង្វង់​មូល​ក្បាលថ្នល់​ខណ្ឌចំការមន​ហើយ​បាន​បុក​បង្កាន់ដៃស្ពាន​បាក់​អស់​៤​ផ្ទាំង​។ ប៉ុន្តែ​សំណង​នៃ​ការខូចខាត​នេះ​មិនទាន់​ដឹង​ចំនួន​ឡើយ​។

បើតាម​ការ​អះអាង​ពី​លោក លឹម សុផល ដែលជា​ជាងដែក​បាន​និយាយថា​តាម​ការប៉ាន់ស្មាន​តម្លៃ​នៃ​ការជួសជុល​មិន​ក្រោម​២០០០​ដុល្លារ​នោះទេ​។​ហើយ​អ្វីដែល​មានការ​យឺតយ៉ាវ​ព្រោះតែ​ត្រូវ​ផ្សារ​ក្បាច់​នៃ​ស្ពាន​។

ដោយឡែក​អ្នកដំណើរ​វិញ​បាន​និយាយ​ហួសចិត្ត​ពេលដែល​រង​យន្ត​បើក​ទៅបុក​បង្កាន់ដៃស្ពាន​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​បន្តិច​សោះ​៕

ដោយ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

ហ៊ី​យ៉ាន់​ដាយ​ដឹក​ដីខ្សាច់​បើក​លឿន​យក​ចង្កូត​មិនទាន់​ បុក​បង្កាន់​ដៃ​ស្ពាន​ធ្លាក់​ផ្ងារពោះ នៅ​ស្រុក​វើ​ន​សៃ

ព័ត៌មានជាតិ១៣ នាទី មុន

ករណីកូដកម្មអតីតបុគ្គលិកណាហ្គាវើលដ៍៖ គេមិនអាចមើលឈើមួយដើម រំលងព្រៃទាំងមូល បាននោះទេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

កាន់តែភ្ញាក់ផ្អើល! បុរសម្នាក់ទៀតជាកម្មករសំណង់រស់នៅខេត្តស្វាយរៀង បានឈ្នះរង្វាន់ ១០០ លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រកាស​ចូលកាន់តំណែង​អភិបាលខណ្ឌថ្មី​ចំនួន៣រូប និង៥រូបទៀត​ត្រូវបានផ្លាស់​ប្តូរពីខណ្ឌ​មួយទៅ​ខណ្ឌមួយទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

តារាសម្ដែង ស៊ីន ឌី បន្តធ្វើការងារសប្បុរសធម៌ដល់ភេទទី ៣

Sokha Hotels

ព័ត៌មានពេញនិយម