Connect with us

សន្តិសុខសង្គម

បញ្ជូន​មនុស្ស ៤ នាក់​ទៅ​តុលាការ​ ក្រោយ​​ញុះញង់​ហេតុការណ៍​ឃាត់​រថយន្តថៃដឹកល្មើសច្បាប់

បានផុស

នៅ

មនុស្សចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនដល់ដៃតុលាការកាលពីថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២ ក្រោយសមត្ថកិច្ចបានរកឃើញបទល្មើសបាន​ញុះញ៉ុងឲ្យប្រជាកសិកររាប់រយនាក់ ចេញរារាំងចំណាត់ការផ្លូវច្បាប់លើការ​ឃាត់រថយន្តថៃដែលបានចូលមកដឹកកសិផល”ដំឡូងមី”របស់កសិករខ្មែរដោយដឹកលើសទម្ងន់បំពានផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចប្រាប់ថា រហូតដល់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ០៨:៣០ នាទី នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះប្រតិបត្តិការបង្ក្រាប់និងឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទល្មេីស ដោយ ជំហ៊ានទី១ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់រួមមាន: ១,ឈ្មោះ កែវ វាសនា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ២, ឈ្មោះ ដន ឌី ភេទស្រី អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា លុះរហូតដល់វេលាម៉ោង ១៥:៣២ នាទី នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សសមត្ថកិច្ចបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០២ នាក់ទៀត ក្នុងនោះមាន:១, ឈ្មោះ ហ៊ឹម ចាន់គ្រឹស្នា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ២, ឈ្មោះ សែម ឌីយ៉ា ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអ្នកសារពត៌មាន(បាត់ដំបងប៉ុស្តិ៍) ។

អ្នកទាំង០៤នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ជាអ្នកនៅពីក្រោយក្នុងករណីខាងលើដោយចោទពីបទញុះញ៉ុងឲ្យ ប្រព្រឹត្តបទល្មើសដោយបង្កាប់ឲ្យពលរដ្ឋជាច្រើនរយនាក់រារាំងការអនុវត្តផ្លូវច្បាប់របស់មន្ត្រីជំនាញទៅលើបទល្មើសជាក់ស្តែង ហើយបច្ចុប្បន្នជនត្រូវចោទទាំង០៤នាក់ត្រូវបានបញ្ជូនដល់ដៃតុលាការហើយដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម