សន្តិសុខសង្គម
កំណាត់ផ្លូវជាតិលេខ ៥ អាចឈានដល់ការបិទចរាចរណ៍ប្រសិនបើទឹកហូរកាន់តែខ្លាំង
លោក ឆាយ លាភាប្រធានមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០២២ នេះបានឱ្យដឹងថា នៅវេលាម៉ោង ៥ភ្លឺថ្ងៃទី២២នេះ នៅចន្លោះគីឡូម៉ែត្រលេខ ៣៩ និង៤០ ជំនន់ទឹកភ្លៀងបានជន់លិចកំណាត់ផ្លូវជាតិលេខ ៥ ដោយសារការបើកទ្វារទឹកនៅទំនប់អន្លង់ជ្រៃ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ដើម្បីទម្លាក់មកក្រោមកុំឱ្យទឹកបុកបាក់ទំនប់។

លោកប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា ប្រសិនបើមេឃនៅផ្នែកខាងលើនៅតែបន្តធ្លាក់ភ្លៀង ទឹកជំនន់នេះអាច នឹងលិចផ្លូវជាតិនៅចំណុចខាងលើនេះបន្តទៀត ហើយអាចនឹងបិទការធ្វើចរាចរណ៍នៅចំណុចខាងលើប្រសិនបើទឹកបុកចុះខ្លាំង។
ចំពោះវិធានការវិញ គឺអាជ្ញាធរនិងមន្ទីរសាធារណការកំពុងមានវិធា នការច្រកដីខ្សាច់ទប់តាមចិញ្ចើមផ្លូវជាតិដើម្បីឱ្យទឹកចូលតាមប្រឡាយក្រោមស្ពានចំណុចខាងលើនេះ។

មកដល់ម៉ោង ៩៖៣០ នាទីព្រឹកថ្ងៃទី២២ នេះ ការធ្វើចរាចរណ៍នៅចំណុចខាងលើអាចធ្វើដំណើរបាននៅឡើយ ខណៈអាជាជ្ញាធរបង្គាប់ឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕


អត្ថបទ៖ ឈៀង ថារិទ្ធ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


