Connect with us

សន្តិសុខសង្គម

សត្វឱម៉ាល់ទិចក្មេងស្រីម្នាក់ប្រមាណ ១០០មេ ស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ឋា

បានផុស

នៅ

(ខេត្តស្វាយរៀង): ក្មេងស្រីអាយុ០៧ឆ្នាំម្នាក់ បានបាត់បង់ជីវិត ក្រោយពីត្រូវសត្វឱម៉ាល់ទិច ប្រមាណ ១០០មេ នៅរសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ចម្ងាយ​ពីផ្ទះ២០០ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្ត្រីឈ្មោះ ហ៊ូ ស៊ីណា អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ និងឳពុកឈ្មោះ ខៀវ  ថេន អាយុ៣៥ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុកូនស្រីឈ្មោះ ភឿន ចន្ថា អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា២ធ្នូ បានជិះកង់ទៅលេងនៅវាលស្រែ តាមជីតា ទៅឃ្វាលគោ នៅមាត់បឹងតាបែន ខណៈដែលកំពុងជិះកង់ទៅដល់បឹង ស្រាប់តែមានខ្យល់យ៉ាងខ្លាំងបោកបក់បណ្តាលឲ្យដាច់ធ្លាក់សំបុកឳម៉ាល់ប៉ុនល្អី ពីលើចុងត្នោត មកដីចំពីមុខកង់​ជនរងគ្រោះ ស្រាប់តែសត្វឳម៉ាល់ហើរចេញពីសំបុកមកព្រួតទិច សុសខ្លួនប្រមាណ ១០០មេ ភ្លាមៗ នាងក៏ផ្តួលកង់​រួចរត់ចេញ ហើយស្រែកហៅតាឲ្យជួយ។ លោកតាក៏រត់ទៅជួយអូសចេញចម្ងាយពីសំបុកឳម៉ាល់ប្រមាណជា៥០ម៉ែត្រ សត្វឳម៉ាល់ក៏លែងដេញ។

ប្រភពបន្តថា ពេលនោះក្មេងស្រីរងគ្រោះឈឺចុកចាប់យ៉ាងខ្លាំងក៏ប៉ុន្តែនៅមានស្មារតីរឹងមាំ  ជីតា ក៏នាំត្រឡប់មកផ្ទះ ដើរមកដល់ផ្ទះខ្លួនឯងហើយបានឲ្យឳពុកម្តាយដឹកនាងតាមម៉ូតូទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។

ឪពុកម្តាយក្មេងស្រី បានរៀបរាប់ទាំងទឹកភ្នែកថា ពេលទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀងគឺនៅវេលាម៉ោង៥និង០០​នាទីល្ងាច ក្រុមគ្រូពេទ្យ បានធ្វើតេស្តកូវីដ-១៩ (លទ្ធផល់អវិជ្ជមាន) ទើបពេទ្យឲ្យឳពុកបីកូន ទៅអគារកុមារ រួចដាក់សេរ៉ូមមួយកំប្លោក និងចាក់ថ្នាំ២ម្ជុល ក៏ទៅបាត់ រហូតដល់ម៉ោ៧ និង៣០នាទីយប់ មានលោកគ្រូពេទ្យម្នាក់​មកមើល ហើយនិយាយថា “កូននេះធ្ងន់ណាស់ហើយ បើមានលទ្ធភាពបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាទៅៗ” ហើយក៏ទៅបាត់ក្រោយមកមានគ្រូពេទ្យក្មេងៗ ២នាក់មកមើល គាត់ក៏និយាយថា “បើគ្មានលទ្ធភាពព្យាបាលកូនខ្ញុំទេ ខ្ញុំសុំបញ្ជូនទៅភ្នំពេញ“? ខណៈនោះគ្រូពេទ្យសុំទុកតាមដានរយៈពេល១ម៉ោងទៀតសិន មិនអីទេចាំឲ្យកូន​បត់ជើងតូច(នោម)សិនក្រែងធូរ ក៏បន្តែកូនស្រីកាន់តែឈឺចុកចាប់ពេញខ្លួនប្រាណខ្លាំងឡើងៗ រហូតម៉ោង​៨និង១០នាទីយប់ ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ឋាភ្នំពេញ តាមរយៈរថយន្តសាមុយឯកជន។

អ្នកស្រី ជាម្តាយ បានឲ្យដឹងដូច្នេះថា «ម្ចាស់រថយន្តយកតម្លៃ ១៨០ដុល្លារ ដឹកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ  ដោយរថយន្តសាមុយ ឯកជននោះចាស់បើកយឺត រហូតដល់ម៉ោង១០និង៣០ យប់ទើបដល់មន្ទីរ ពេលគ្រូពេទ្យលើក​យកចុះពីររថយន្តក៏បានដាច់ខ្យល់ស្លាប់តែម្តង»។

ស្រ្តីជាម្តាយនិយាយទាំងអួលដើមករថា “អាណិតកូនស្រីខ្លោចចិត្ត និយាយរហូត ឲ្យគ្រូពេទ្យជួយ និយាយរហូតដាច់ខ្យល់​ស្លាប់“។

អាណាព្យាបាលក្មេងស្រីរងគ្រោះ សូមឱ្យគ្រូពេទ្យខេត្តស្វាយរៀង ទទួលខុសត្រូវចំពោះការស្លាប់របស់កូនស្រីគាត់ និងស្នើដល់លោកប្រធានមន្ទីរសុខាភិបាលខេត្ត រដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តស្វាយរៀង ជួយចុះអធិការកិច្ច បញ្ហាគ្រូពេទ្យ មិនសូវយកចិត្តទុកដាក់ផ្តល់សេវា ថែទាំព្យាបាលអ្នកជំងឺ ដែលត្រូវសង្គ្រោះបន្ទាន់ ឈានដល់​ការបាត់បង់ជីវិត៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម