Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួនបុរសម្នាក់​ទៅតុលាការ​ពីបទឆបោក​លក់ដុំពេជ្រក្លែងក្លាយ​តម្លៃជាង ៣ ម៉ឺនដុល្លារ

បានផុស

នៅ

ជនសង្ស័យម្នាក់ត្រូវបានសមត្តកិច្ចនគរបាលការិល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២២ នេះពាក់ពន្ធពីបទ «ឆបោក» លើទឹកប្រាក់ប្រមាណ ៣១ ០០០ ដុល្លារអាមេរិក (លក់ដុំពេជ្រក្លែងក្លាយ)។

ជនសង្ស័យឈ្មោះ មិត្ត លាប ហៅ វណ្ណៈ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៤ ផ្លូវលេខ១ បុរីលឹមឈាងហាក់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុនៃការចាប់ខ្លួនជនសង្ស័យខាងលើត្រូវបានគេដឹងថា ជនសង្ស័យជាមនុស្សបានស្គាល់ និងរាប់អានជនរងគ្រោះឈ្មោះ អ៊ូច វណ្ណា ច្រើនឆ្នាំហើយ លុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានយករូបសំណាកព្រះនាងពេទ ធ្វើអំពីស្ពាន់លាយមាសទំហំប៉ុនមេដៃ១ដុំមក បង្ហាញជនរងគ្រោះ ដោយប្រាប់ថាគេម្នាក់នៅប៉ៃលិនឲ្យហើយគេនោះក៏នៅមានដុំពេជ្រមួយដុំធំទៀតចង់លក់ដែរ ក្នុងតម្លៃ ៣១ ០០០ដុល្លារអាមេរិក ជាដុំពេជ្រពិតប្រាកដដែលខ្លួន(ជនសង្ស័យ) បានពិនិត្យរួចហើយ។

បន្ទាប់មកជនសង្ស័យក៏បាននិយាយបញ្ចុះបញ្ចូលឲ្យជនរងគ្រោះទិញដុំពេជ្រនោះ ដើម្បីទុកលក់ចំណេញចែកលុយគ្នា។ ដោយការជឿទុកចិត្តលើការរាប់អានគ្នាកន្លង មក ជនរងគ្រោះបានប្រគល់ប្រាក់ ៣១ ០០០ ដុល្លារអាមេរិក ទៅជនសង្ស័យ ដើម្បីយកទៅទិញដុំពេជ្រនោះ ក្រោយពេលទទួលបានប្រាក់ពីជនរងគ្រោះហើយ ជនសង្ស័យបានធ្វើដំណើរទៅខេត្តប៉ៃលិនបាត់ឈឹង។

លុះដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ (៤ខែ ក្រោយមក) ជនសង្ស័យក៏បានត្រឡប់មកពីទិញដុំពេជ្រនៅខេត្តប៉ៃលិនវិញ ហើយក៏បានជួបជនរងគ្រោះនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ និងបានយកដុំពេជ្រនោះឲ្យជន រងគ្រោះមើល ទើបជនរងគ្រោះនាំជនសង្ស័យយកដុំពេជ្រនោះ ទៅឲ្យជាងច្នៃត្បូងនៅម្តុំផ្សារតាខ្មៅ ខេត្តកណ្តាល ពិនិត្យមើល ស្រាប់តែជាងច្នៃឆ្លើយថា ដុំពេជ្រក្លែងក្លាយ។

ដោយសារការប៉ិនប្រសប់ក្នុងការឆបោក ជនសង្ស័យបានយកដុំពេជ្រគេចខ្លួនបន្ត រហូតដល់វេលារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះបានជួបជនសង្ស័យនៅស្ថានីយ៍ប្រេងឥន្ទនៈជិតស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក៏ឃាត់ខ្លួននាំទៅឲ្យសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់តែម្ដង៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ

ជីវិតកម្សាន្ដ១៦ នាទី មុន

ស្ថាប័ន Miss Grand ថៃ ប្រកាសមិនអនុញ្ញាតឱ្យអតីត Miss Universe ចូលរួមប្រកួតកម្មវិធីរបស់ខ្លួន

ព័ត៌មានជាតិ២៥ នាទី មុន

ទេសរដ្ឋមន្ត្រី លី ធុជ ចាត់​ទុក​ជំនួយ​របស់​ចិន គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥

ព័ត៌មានជាតិ៣៣ នាទី មុន

មេបញ្ជាការ​កងទ័ពជើងគោក កម្ពុជា​-​ហ្វីលីពីន ចុះហត្ថលេខា​រួមគ្នាស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

Dior កើនភាគហ៊ុនខ្ពស់បំផុតមិនធ្លាប់មាន ក្រោយតែងតាំង Jimin ជាទូតសុឆន្ទៈបានពីរថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម