សន្តិសុខសង្គម
សម្តេចតេជោបង្ហើប ល្បែងកន្ទុយលេខវៀតណាម ថៃ កំពុងរីកព្រោងព្រាតទូទាំងប្រទេស
ប្រមុខរដ្ឋាភិបាលសម្ដេច តេជោ ហ៊ុន សែន បានចេញសារឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ រួមទាំងកន្ទុយលេខវៀតណាម ថៃ ដែលកំពុងរីករាលដាលគ្រប់ខេត្តក្រុង។
ដោយព្រមាននឹងដកមន្រ្តីមិនថាជាចៅហ្វាយខេត្ត មេប៉ូលីសខេត្ត សម្តេចបញ្ជាក់ថា អាជ្ញាប័ណ្ណដែលឲ្យមានឆ្នោត មានឡូតូ គឺហាមផ្តាច់មិនឲ្យមានកន្ទុយលេខ។ តែអស់លោកទៅតាមមូលដ្ឋានច្រើននិយាយថា ឆ្នោតវៀតណាម ឬឆ្នោតថៃ នាំគ្នាចាក់ ដែលល្បែងកន្ទុយលេខនេះគឺហាមឃាត់នៅក្នុងប្រទេសកម្ពុជា។
សម្តេចថ្លែងយ៉ាងដូច្នេះថា ទីតាំងល្បែងទាំងនោះមិនមែនស្ថិតនៅលើមេឃទេ ក្រែងតែអស់លោកគ្មានឆន្ទះក្នុងការបង្រ្កាបដោយសារទទួលបានផលប្រយោជន៍ដោយការឃុបឃិតគ្នា។ ដោយមិនបន្តសភាពការណ៍ល្បែងខុសច្បាប់កើតឡើងបែបអនាធិបតេយ្យតទៅទៀតទេ សម្តេចបានដាក់បទបញ្ជាដាច់ណាត់ឲ្យបើកយុទ្ធនាការបង្ក្រាបដូចភ្លៀងរលឹម មិនមែនឆក់កណ្តៀត ហើយគណៈកម្មការត្រូវស៊ើបអង្កេតមន្រ្តីដែលឃុំឃិតពាក់ព័ន្ធទៅទីតាំងល្បែងស៊ីសងទាំងនោះ ដើម្បីសេចក្តីសុខ អនុវត្តតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាព៕
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន