សន្តិសុខសង្គម
សមត្ថកិច្ច បញ្ជាក់ថា ការឃាត់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ គឺធ្វើឡើងមុនពេលក្បួន VIP មកដល់ប្រមាណ ១៥ ទៅ ២០នាទីឯណោះ
អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ មុនពេលក្បួន VIP របស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងមកដល់ប្រមាណ ១៥ ទៅ ២០នាទីឯណោះ មិនមែនពេលក្បួនមកដល់នោះទេ។ ការបញ្ជាក់នេះ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមតេឡេក្រាមថា មានករណីបុរសជនជាតិកូរ៉េម្នាក់ បម្រុងរត់សំដៅចូលក្បួន VIP របស់ថ្នាក់ដឹកនាំកូរ៉េ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅល្ងាចថ្ងៃទី ១១ ខែវិច្ឆិកានេះថា ករណីឃាត់ខ្លួនបុរសជនជាតិកូរ៉េម្នាក់នោះ បានកើតឡើងមុនពេលក្បួន VIP របស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងមកដល់ ប្រមាណ ១៥ ទៅ ២០នាទីឯណោះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់លើចំណុចហ្នឹងបន្តិច មិនមែនបុរសហ្នឹងរត់សំដៅទៅលើក្បួន VIP ទេ មានន័យថា ករណីហ្នឹងកើតឡើងមុនពេលប្រហែលជា ១៥ ទៅ ២០នាទីឯណោះ នៅពេលដែលសមត្ថកិច្ចប្រចាំគោលដៅ នៅលើផ្លូវសហព័ន្ធរុស្ស៊ីហ្នឹង គឺបានឃើញបុរសជនជាតិកូរ៉េហ្នឹង គឺគាត់ដើរឆ្លងផ្លូវ ហើយក៏បានដើរទៅចង្អុលឡានប្រជាពលរដ្ឋទូទៅ ដែលកំពុងធ្វើដំណើរហ្នឹង តែមិនដឹងគាត់មានបំណងបញ្ឈប់ ដើម្បីឆ្លងផ្លូវ ឬក៏យ៉ាងម៉េច?»។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា «ចឹងហើយ បានជាសមត្ថកិច្ចហៅសួរនាំ បន្ទាប់មកគាត់ដូចជាមិនស្ដាប់ ចង្អុលមុខមកលើសមត្ថកិច្ច ក៏ឃាត់ដើម្បីធ្វើការសួរនាំ»។ លោកថា ករណីឃាត់ខ្លួនបុរសជនជាតិកូរ៉េរូបនេះ គឺកើតឡើងមុនពេលក្បួនប្រហែល ១៥ ទៅ ២០នាទី មិនមែនកើតឡើងនៅពេលក្បួនមកដល់នោះទេ។
បច្ចុប្បន្នបុរសជនជាតិកូរ៉េរូបនោះ ត្រូវបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខហើយ។ សូមជម្រាបថា នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ មានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមតេឡេក្រាមថា មានករណីបុរសជនជាតិកូរ៉េម្នាក់ បម្រុងរត់សំដៅចូលក្បួន VIP របស់ថ្នាក់ដឹកនាំកូរ៉េ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅគោលដៅផ្លូវសហព័ន្ធរុស្ស៊ីចំណុចការ៉ាស់សាំង CALTEX (គល់ស្ពានអាកាសផ្សាដីហុយខាងលិច)៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


