សន្តិសុខសង្គម
ស្នងការរាជធានីភ្នំពេញ ត្រៀមកម្លាំងជាង ៧០០នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការប្រឡងបាក់ឌុប
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង៖ ៥ ធ្នូ ២០២២ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងនគរបាលចម្រុះជាង ៧០០នាក់ ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ជុំវិញមណ្ឌលប្រឡងទាំង ៣០ នៅរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅយប់ថ្ងៃទី ២ ខែធ្នូនេះថា កម្លាំងនគរបាលរាជធានីភ្នំពេញជាង ៧០០នាក់ នឹងត្រូវដាក់ពង្រាយ នៅជុំវិញមណ្ឌលប្រឡងនាថ្ងៃច័ន្ទ និថ្ងៃអង្គារខាងមុខ ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ សម្រាប់ការប្រឡងបាក់ឌុបរយៈពេល ២ថ្ងៃ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងយ៉ាងដូច្នេះថា «ទាក់ទងនឹងផែនការ ការពារនៅថ្ងៃប្រឡងបាក់ឌុបហ្នឹង ថ្ងៃទី ៥ និងទី ៦ ខែធ្នូ ឆ្នាំ ២០២២ គឺការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងចម្រុះសរុបជាង ៧០០នាក់ ដើម្បីការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់នៅមណ្ឌលប្រឡងចំនួន ៣០ និងមណ្ឌលកំណែចំនួន ១០ នៅទូទាំងរាជធានីភ្នំពេញ»។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ៥ និងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែធ្នូនេះ ក៏បានចេញសេចក្ដីជូនដំណឹងថា ដើម្បីចូលរួមចំណែកឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយ សាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣០មណ្ឌល នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អាជីវករ ដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង ៣ចំណុច ដូចជា៖
១- ផ្អាកជាបណ្ដោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២។
២- ផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជា៖ ភោជនីយដ្ឋាន អាហារដ្ឋាន….ដែលស្ថិតនៅកៀក បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២។
៣- ចំពោះទីតាំងអាជីវកម្ម ដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខានដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការប្រឡងរបស់បេក្ខជន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


