សន្តិសុខសង្គម
បញ្ជូនជនសង្ស័យសកម្មឆក់ប្លន់៤នាក់ទៅតុលាការ
កម្លាំងនគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះបានបញ្ជូននាំខ្លួនជនសង្ស័យចំនួន៤នាក់ ដែលសកម្មខាងឆក់ ធាក់ប្លន់ម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបង្ក្រាបបានកន្លងមក។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ សកម្មខាងឆក់ ធាក់ប្លន់យកម៉ូតូ សរុប០៨លើកបានសម្រេច ទី១ ឈ្មោះ សុវណ្ណ ករុណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនីភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ទី២ ឈ្មោះ រៀម បូព៌ា ហៅច្រាំង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ទី៣ ឈ្មោះ ខេន វិច្ឆិកា ហៅ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី១២ ទើបប្រឡងរួច មានទីលំនៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ទី៤ ឈ្មោះ សន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ចាប់ខ្លួនបានជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី១៣ និងរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ហើយដកហូតបានម៉ូតូចំនួន៣គ្រឿង ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព ទី១ ម៉ាកហុងដា Beat ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1IH-1736 ។ ទី២ ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IK-2421 ។ ទី៣ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JH-0372 ។

ជនសង្ស័យទាំង៤នាក់ ធ្លាប់ធ្វើសកម្មភាពបានសម្រេចចំនួន០៨លើក ក្នុងរាជធានីភ្នំពេញ ក្រោយចាប់ខ្លួនបាន កសាងសំណុំរឿងរួច នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


