សន្តិសុខសង្គម
ផ្ទុះទុយោចោះថ្នល់បូមខ្សាច់ ធ្វើឱ្យផ្លូវកៅស៊ូប៉ោងឡើងនៅចាក់អង្រែ បង្កការកកស្ទះ
កំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅត្រង់ចំណុចជិតសាលាអន្តរជាតិ ACE សង្កាត់ចាក់អង្រែក្រោម បានប៉ោងឡើងដោយសារផ្ទុះបំពង់ទុយោបូមខ្សាច់ដែលខួងចោះក្រោមដីបង្កការកកស្ទះចរាចរណ៍។

ហេតុការណ៍នេះកេីតឡេីងកាលពីព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចជិតសាលាអន្តរជាតិ អេស៊ីអ៊ី (ACE) លេីកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ហែម ដារិទ្ឋិ អភិបាលខណ្ឌមានជ័យបានឱ្យដឹងថា ករណីខាងលើនេះ កំពុងសិក្សាជាមួយមន្ទីរសាធារណការ ដោយសារតែគេបិទមិនឱ្យមានដេប៉ូខ្សាច់ ឬការដឹកជញ្ជូនខ្សាច់តាមរថយន្តលើកំណាត់ផ្លូវជាតិលេខ២ ដូច្នេះក៏ប្រើទុយោចោះផ្លូវដោយបូមខ្សាច់ពីទន្លេទម្លាក់ទៅដីវាល ដោយឆ្លងកាត់ផ្លូវជាតិលេខ២ ចឹងមិនដឹងថា ទុយោចាស់ ឬខុសបច្ចេកទេសនោះទេ ប៉ុន្តែអាជ្ញាធរកំពុងញាប់ដៃញាប់ជើងធ្វើការងារហើយ។

គួរកត់សម្គាល់ថា ជារឿយៗសង្កេតឃើញថា សកម្មភាពបូបខ្សាច់ ហើយដឹកជញ្ជូនតាមផ្លូវជាតិលេខ២ នេះ មានភាពរាយប៉ាយជ្រុះខ្សាច់តាមដងផ្លូវ ដែលបណ្តាលឲ្យអ្នកដំណើររអិលដួល ប៉ុន្តែអាជ្ញាធរខណ្ឌបានត្រឹមតែណែនាំ។
ប្រជាពលរដ្ឋដែលមានផ្ទះនៅតំបត់ចង្រែក្រោម ខណ្ឌមានជ័យបានសំណូមពរឱ្យអាជ្ញាធរខណ្ឌមានចំណាត់ការឲ្យបានតឹងរឹង ចំពោះក្រុមហ៊ុនបូមខ្សាច់ដើម្បីបញ្ជៀសរាល់បញ្ហាកកស្ទះ និង រអិលដួល ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗ។

មន្ត្រីមន្ទីរសាធារណការ រាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី ១២ មករានេះ ក្រុមការងារនៃមន្ទីរសាធារណការ រាជធានីភ្នំពេញនឹងធ្វើការជួសជុលឱ្យរួចរាល់ ខណៈការខូចខាតផ្លូវនេះមានទំហំបណ្តោយ ២០ ម៉ែត្រ និង ទទឹង ១៨ម៉ែត្រ៕


អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់