ព័ត៌មានអន្ដរជាតិ
ស្រ្តី អាមេរិក ដែលសម្លាប់ក្រុមគ្រួសារ១៦ឆ្នាំំមុន ពេលនេះដាច់ចិត្តទម្លាយការពិត
ករណីឃាតកម្មដ៏ល្បីដែលធ្វើឲ្យប្រទេសជាតិភ្ញាក់ផ្អើល Erin Caffey នារីវ័យក្មេងមកពីរដ្ឋ Texas សហរដ្ឋអាមេរិក បានបញ្ចុះបញ្ចូលមិត្តប្រុសឲ្យសម្លាប់ឪពុកម្តាយ និងប្អូនប្រុសយ៉ាងព្រៃផ្សៃនៅក្នុងការគេងរបស់ពួកគេ។ ជាពិសេសនៅពេលដែលប៉ូលិសបានបង្ហាញថាកូនបង្កើតគឺជាមេក្លោងនៅពីក្រោយការសម្លាប់រង្គាលនេះ។

ត្រលប់ទៅថ្ងៃទី ០១ ខែមីនាឆ្នាំ ២០០៨ បុរសពីរនាក់គឺ Charlie Wilkinson និង Charles Wade បានលួចចូលទៅក្នុងផ្ទះ Caffey ក្នុងទីក្រុង Alba រដ្ឋ Texas ហើយបានឈានដល់ការសម្លាប់ដ៏គួរឲ្យរន្ធត់មួយ ដែលបណ្តាលឲ្យកុមារតូចៗពីរនាក់ និងម្តាយរបស់ពួកគេស្លាប់។ អ្នកនៅរស់រានមានជីវិតគឺ Erin Caffey អាយុ ១៦ ឆ្នាំ និងឪពុករបស់នាងឈ្មោះ Terry Caffey ដែលត្រូវបានបាញ់ជាច្រើនដង ប៉ុន្តែអាចវារចេញពីផ្ទះបាន មុនពេលឃាតកដុតផ្ទះ។
នៅយប់ថ្ងៃកើតហេតុ នាងបានរង់ចាំនៅក្នុងរថយន្តជាមួយមិត្តភក្តិម្នាក់ទៀត។ នៅពេលដែល Wilkinson និង Wade ចូលទៅក្នុងផ្ទះ ហើយបានបាញ់សមាជិកគ្រួសារនាងជាច្រើនដង។ ពួកគេក៏បានប្រើដាវសាម៉ូរ៉ៃ Penny ចាក់លើម្តាយរបស់ Caffey និងប្អូនប្រុសពីរនាក់ថែមទៀតផង។
ទោះបីជាយ៉ាងណា ក្រោយមកអ្នកទាំង៤នាក់ត្រូវបានចាប់ខ្លួន ហើយពួកគេបានចោទ Caffey ថា ជាមនុស្សដែលរៀបចំគម្រោងនេះទាំងអស់។ ដោយសារតែនាងខឹងឪពុកម្តាយបានហាមនាងមិនឲ្យសេពគប់ជាមួយ Wilkinson ការអះអាងនេះត្រូវបានបញ្ជាក់ដោយអតីតមិត្តប្រុសរបស់ Caffey’s Michael Washburn ដែលបាននិយាយថានាងបានប្រាប់គាត់ថា នាងចង់ឲ្យគ្រួសារនេះស្លាប់។

បច្ចុប្បន្ន Caffey កំពុងជាប់ពន្ធនាគារយ៉ាងតិច ៤០ ឆ្នាំ ខណៈដែល Wade និង Wilkinson កំពុងជាប់ទោសអស់មួយជីវិត។ ប៉ុន្តែអ្នកទាំងអស់ត្រូវបានរួចផុតពីទោសប្រហារជីវិតតាមសំណើរបស់ Terry ជាឪពុករបស់ Caffey។មកទល់សព្វថ្ងៃ លោកនៅតែទៅសួរសុខទុក្ខកូននៅក្នុងពន្ធនាគារជាទៀងទាត់ ហើយបាននិយាយថា គាត់អត់ទោសឲ្យកូនស្រី បើទោះជាគាត់បានបាត់បង់ប្រពន្ធកូនជាទីស្រឡាញ់ដោយដៃកូនស្រី តែនេះគឺជាលទ្ធផលទាំងអស់ការសម្រេចចិត្តខុសមួយពេល។
យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២៤ ឃាតកស្រីបានផ្តល់បទសម្ភាសន៍ដល់ Piers តាមរយៈភាពយន្តឯកសារ ITV Killer Women Morgan នាងសារភាពថា នាងនៅតែមិនជឿថា ខ្លួនឯងធ្លាប់ចង់សម្លាប់គ្រួសារនោះទេ។ ទោះបីជាទង្វើរបស់នាងបានធ្វើឲ្យជីវិតម្ដាយ និងបងប្អូនពីរនាក់ស្លាប់ក៏ដោយ ប៉ុន្តែឪពុកបានរស់រានមានជីវិតដោយអព្ភូតហេតុដ៏អស្ចារ្យ៕
ទស្សនាឃ្លិបបទសម្ភាសន៍ខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រី វៀតណាម ម្នាក់ ខូចថ្លើមនិងសួតធ្ងន់ធ្ងរ ដោយសារតែទម្លាប់ ២ តែងធ្វើរាល់ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


