សន្តិសុខសង្គម
រកឃើញសពឃាតកដៃឆៅសម្លាប់ស្ត្រីលក់ភេសជ្ជៈម្នាក់ នៅស្តុបណ័រប្រីដ ហើយ
ឃាតកដែលយកដែកថ្នាំងអំពៅសម្លាប់ស្ត្រីលក់ភេសជ្ជៈម្នាក់ នៅស្តុបណ័រប្រីដ កាលពីថ្ងៃទី ២៤ ធ្នូ ថ្មីៗ នេះ ហើយជិះម៉ូតូចេញពីចំណុចកើតហេតុ សំដៅទៅស្ពានជ្រោយចង្វារ លោតទឹកសម្លាប់ខ្លួន នោះ ពេលនេះរកឃើញសពហើយ បន្ទាប់ពីសន្តិសុខឃើញអណ្ដែតក្រោយសណ្ឋាគារកាំបូឌីយ៉ាណា។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ ព្រឹក ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចមាត់ច្រាំង ក្រោយសណ្ឋាគារកាំបូឌីយ៉ាណា សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំពោះសពមានភិនភាគ សម្បុរពណ៌សណ្ដែកបាយ ពាក់អាវក្រៅក្រឡាការ៉ូ អាវក្នុងពាក់អាវយឺតដៃខ្លី ពណ៌ត្រអ៊ី និងស្លៀកខោខោវប៊យជើងវែង ពណ៌ខ្មៅ។

តាមប្រភពព័ត៌មានពីសន្តិសុខបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានដើរមើលជុំវិញផែអូប័រ ដើម្បីសម្អាតកំប្លោក ស្រាប់តែប្រទះឃើញសពបុរសម្នាក់ បានអណ្ដែតផ្កាប់មុខនៅជាប់មាត់ច្រាំងទន្លេ ក្បែរនឹងផែអូប័ររបស់សណ្ឋាគារកាំបូឌីយ៉ាណាតែម្ដង។ ភ្លាមៗ គាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យសាកសពខាងលើតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការត្រួតពិនិត្យបានរកឃើញថា សពបុរសខាងលើ នៅផ្នែកដៃខាងឆ្វេងមានសាក់ឈ្មោះ អន លក្ខិណា ដែលដូចទៅនឹងពាក្យបណ្ដាំដែលបន្សល់ទុកនៅលើស្ពានជ្រោយចង្វារ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចក្ខុ និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកត្រួតពិនិត្យសព។ បន្ទាប់ពីត្រួតពិនិត្យ សមត្ថកិច្ចបានយកសពទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ០៥ និង ៥៧ នាទី ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ថ្មីៗ នេះ មានស្រ្តីជាអ្នកលក់ភេសជ្ជៈម្នាក់ បានអង្គុយនៅលើម៉ូតូរ៉ឺម៉ក ស្រាប់តែមានបុរសម្នាក់ជាឃាតកបានឈប់ម៉ូតូនៅផ្លូវម្ខាងទៀត រួចចុះពីលើម៉ូតូដោយដៃកាន់ថង់មួយ។ លុះដើរជិតដល់ស្ត្រីរងគ្រោះ ឃាតកបានដកដែកថ្នាំងអំពៅចេញពីថង់វាយសំពងយ៉ាងចាស់ដៃ ត្រូវក្បាលជនរងគ្រោះ បណ្ដាលឲ្យដាច់ផ្ងារធ្លាក់ពីលើម៉ូតូរ៉ឺម៉កស្លាប់។ ចំណែកបុរសជាឃាតកបានជិះម៉ូតូចាកចេញពីចំណុចកើតហេតុ សំដៅទៅកាន់ស្ពានជ្រោយចង្វារ ហើយបានទុករូបថត និងសំបុត្របណ្ដាំ ០១ សន្លឹក នៅលើស្ពាន រួចហក់សម្លាប់ខ្លួនតែម្ដង៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


