សន្តិសុខសង្គម
Update៖ អគ្គិភ័យដែលឆេះផ្ទះពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកមិញ បណ្ដាលមកពីផ្ទុះហ្គាស ឆេះអស់មាស២ជី និងលុយ២០០០ដុល្លារ
ករណីអគ្គិភ័យដែលឆាបឆេះផ្ទះពលរដ្ឋមួយខ្នងកាលពីព្រឹកមិញនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ គឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស និងឆេះអស់មាស២ជី លុយ២០០០ដុល្លារ និងសម្ភារៈមួយចំនួន តែមិនបណ្ដាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ថន ចាន់សុរ៉ាវី ភេទស្រីអាយុអាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ និងរើសអេតចាយ។ សម្ភារៈខូចខាតរួមមាន លុយចំនួន2000ដុល្លា មាស2ជី និងសម្ភារះប្រើប្រាស់ក្នុងផ្ទះទាំងអស់។ ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះប្រភេទ ប្រក់សង្ក័សីទំហ៊ំទទឹង៧ម៉ែត្របណ្តោយ៩ម៉ែត្រឆេះអស់ទាំងស្រុង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ ខណៈម្ចាស់ចេញទៅធ្វេីការចាក់សោចោលស្រាប់តែមានស្នូរផ្ទុះកំប៉ុងហ្គាសបង្កជាអណ្តាលភ្លេីងយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
ក្នុងរង្វង់ប្រតិបត្តិការជួយអន្តរាគមន៍ សមត្ថកិច្ចប្រេីប្រាស់ឡានទឹកអស់ចំនួន៤ឡានទេីបអាចគ្រប់គ្រងបានទាំងស្រុង និងមិនបង្កមានមនុស្សរងរបួសក៏ដូចជារាលដាលដល់ផ្ទះអ្នកជិតខាងនោះនោះទេ។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូបេតុង ភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


