Connect with us

សន្តិសុខសង្គម

ពលរដ្ឋ​រាប់​រយ​នាក់​តំណាង​ឲ្យ​៣១២​គ្រួសារ​ សម្រេច​រួមគ្នា​ជួល​ត្រាក់ទ័រ ត​ភ្ជាប់​ផ្លូវ​ដែល​ក្រុមហ៊ុន​ ចម្ការចេកហ័ង​អា​ញ់​យ៉ា​ឡាយ​ កាយ​ផ្ដាច់​បិទ​ប៉ា​រ៉ា​ស់

បានផុស

នៅ

រតនគិរី ៖ ប្រជាពលរដ្ឋ​ប្រហែល​ជាង​៣០០​នាក់​តំណាង​ឲ្យ​៣១២​គ្រួសារ​រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី បានសម្រេច​ចិត្ត​រួមគ្នា​ជួល​ត្រាក់ទ័រ​ចំនួន​៣​គ្រឿង ឈួ​ស​ឆាយ​លុប​ផ្លូវ​ដែល​ក្រុមហ៊ុន​ចម្ការចេក​ហ័ង​អា​ញ់​យ៉ា​ឡាយ បាន​កាយ​ផ្តាច់​មិន​ឲ្យ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ឆ្លងកាត់​នោះ ត​ភ្ជាប់​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ការ​បញ្ជាក់​រប​ស់​ប្រជាពលរដ្ឋ​ជា​ចាស់ទុំ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ចម្ការចេក​ហ័ង​អា​ញ់​យ៉ា​ឡាយ បាន​កាយ​ផ្តាច់​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​នោះ​ឆ្លងកាត់​ទៅមក​ឡើយ ដែល​នេះ​ជា​បញ្ហា​លំបាក​ដល់​ពួកគាត់​រស់នៅ​តំបន់​នេះ​។ ប៉ុន្តែ​បញ្ហា​នេះ​កាលនោះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​បានរួម​គ្នា​ដាក់​លិខិត​បណ្តឹង​ចូលទៅ​មូលដ្ឋាន​ភូមិ​-​ឃុំ​-​ស្រុក​ឲ្យ​ជួយ​អន្តរាគមន៍​សម្រួល​ដោះស្រាយ តែ​រឿងរ៉ាវ​នេះ​បានអូសបន្លាយ​រាប់​ឆ្នាំ​នៅតែ​គ្មាន​ពន្លឺ​ក្នុងការ​ដោះស្រាយ​សម្របសម្រួល​ជូន​ដល់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះឡើយ ដោយ​ពួកគាត់​បានត្រឹមតែ​សញ្ជឹង​រង់ចាំ​ហើយ​គ្មាន​ដំណោះស្រាយ​។

ប្រជាពល​រដ្ឋ​បាន​លើក​ឡើង​បន្ត​ទៀត​ថា ក្នុង​រឿងរ៉ាវ​ទុក្ខ​លំបាក​របស់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​មិន​ដោះស្រាយ​នោះ​ទេ តែ​នៅ​ពេល​ថ្មីៗ​នេះ នា​អំឡុង​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣​កន្លងទៅ ភាគី​ខាង​ក្រុមហ៊ុន​ចម្ការចេក​ហ័ង​អា​ញ់​យ៉ា​ឡាយ បាន​បិទ​ប៉ា​រ៉ា​ស់​កាយ​ផ្តាច់​ផ្លូវ​ជាថ្មី​មួយកន្លែង​បន្ថែមទៀត​។

ដោយ​ក្រុមហ៊ុន​ខាងលើ​នេះ ​បាន​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ថ្មី​ចំនួន​៣១២​គ្រួសារ​នោះ ធ្វើដំណើរ​តាម​ខ្នង​ទំនប់​លើក​ថ្មី ដែល​ក្រុមហ៊ុន​បាន​កាយ​លើក​ឲ្យ​ខ្ពស់​ដើម្បី​ការពារ​ទឹកជំនន់​នៅ​រដូវ​ទឹក​ឡើង​។ ប៉ុន្តែ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ខាងលើ មិន​អាច​ទទួលយក​ផ្លូវ​នោះ​បាន​ឡើយ ដោយ​ពួកគាត់​សំអាង​ថា ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​លើ​ខ្នង​ទំនប់​នោះ គឺ​មាន​ហានិភ័យ​គ្រោះថ្នាក់​ខ្ពស់​។

ម្យ៉ាង​ផ្លូវ​ដែល​ក្រុមហ៊ុន​ចម្ការ​ចេក​ហ័ង​អា​ញ់​យ៉ា​ឡាយ កាយ​ផ្តាច់​បិទ​ប៉ា​រ៉ា​ស់​មិន​ឲ្យ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ឆ្លងកាត់​នោះ គឺជា​ផ្លូវ​ចាស់​ត​ដំណរ​តាំងពី​ដូនតា​របស់​ពួកគាត់​មក​យូរហើយ​។ មិនមែន​ទើបតែ​បានកើត​ពេលដែល​មាន​ក្រុមហ៊ុន​នេះនោះ​ទេ ព្រោះ​ក្រុមហ៊ុន​នេះ​ទើប​និង​កើត​ក្នុងអំឡុង​ឆ្នាំ​២០១២​ប៉ុណ្ណោះ។

ជា​ការ​សំណូមពរ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ខាងលើ​បាន​លើកដៃ​សំពះ​អង្វរ​ដល់​ថ្នាក់ដឹកនាំ​ខេត្តរតនគិរី ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូម​សម្តេច​ទាំង​ទ្វេ​មេត្តាជួយ​អន្តរាគមន៍ និង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ពួកគាត់​ដែល​រស់នៅ​ក្នុងភូមិ​នេះ​ទាំងអស់​ទទួល​បាន​ភាព​យុត្តិធម៌ និង​ធ្វើដំណើរ​លើផ្លូវ​ចាស់​ពី​ដូនតា​របស់​ពួកគាត់​នេះ​ប្រកបដោយ​ក្តី​សុខ​ឡើងវិញ​ផង​។

ដោយឡែក​បញ្ហា​នេះ លោក ញ៉ែម សំអឿន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ថា រឿង​ក្រុមហ៊ុន​នេះ​បាន​កើតឡើង​មិន​ក្រោម​៣​លើក​នោះ​ទេ ហើយ​កន្លងទៅ​អាជ្ញាធរ​ខេត្តរតនគិរី បាន​យកចិត្តទុកដាក់​បង្កើត​គណៈកម្មាការ​ជួប​ប្រជុំ​ដោះស្រាយ​ប្រកបដោយ​ការទទួលខុសត្រូវ ម្យ៉ាង​ក៏​មាន​ការ​ព្រមព្រៀងគ្នា​ផង​ដែរ ដោយ​ឲ្យ​ភាគី​ក្រុមហ៊ុន​ត្រូវអនុវត្ត​ពីមុន​យ៉ាងម៉េច​បន្ត​រក្សា​ដូចដើម​ធម្មតា​។ ប៉ុន្តែ​បញ្ហា​នេះ​មូល​ហេតុអ្វី​បានជា​ភាគី​ក្រុមហ៊ុន​នៅតែ​បង្ក​ការ​ស្មុគស្មាញ​ដល់​អាជ្ញាធរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ការ​លំបាក​។

លោក អភិបាលខេត្ត​រតនគិរី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដូច្នេះ​នៅ​ថ្ងៃស្អែក​រដ្ឋបាល​ខេត្ត​និង​ចេញ ស​.​ជ​.​ណ អនុវត្ត​លើ​វិធានការ​នេះ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា២៨ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៣២ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ៥៥ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម