សន្តិសុខសង្គម
តុលាការខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួនប្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង និងបក្ខពួក៣នាក់ ពីបទឆបោក
ប្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង ខូអិលធីឌី ម្នាក់ និងបក្ខពួក៣នាក់ទៀត នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនហើយ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

នៅរសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា លោកស្រីប្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង រួមនឹងបក្ខពួក៣នាក់ទៀតត្រូវបានតុលាការសម្រេចឃុំខ្លួនហើយនៅវេលាម៉ោង១២ព្រឹក ថ្ងៃទី៣១ ខែមីនានេះ។
នៅក្នុងសំណុំរឿងឆបោកនេះ គឺក្រុមហ៊ុន រាជ្យសុផាន់ភួង បានឆរបោកយកលុយពីពលករ២៣នាក់ជាដើមបណ្ដឹងអស់ ១៤៧.៥០០ដុល្លារដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេសអូស្ត្រាលី។ ប៉ុន្តែចាំបាត់ៗ១ខែជា២ ខែមិនឃើញបញ្ជូនពួកគាត់ទៅប្រទេសអូស្ត្រាលីតាមការសន្យា ទើបបងប្អូនពលករដាក់ពាក្យប្ដឹងទៅស្នងការនគរបាលខេត្តចំណាត់ការតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋជាពលករ និងជាជនរងគ្រោះចាញ់បោកក្រុមហ៊ុនខាងលើនេះសុំសំណូមពរដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង មេត្តាជួយចំណាត់ការតាមផ្លូវច្បាប់ យកលុយពីក្រុមហ៊ុននេះ ឬលក់ឡៃឡុងរថយន្តម៉ាកហ្វត ពណ៌ខ្មៅទំនើប របស់ប្រធានក្រុមហ៊ុននេះមកសងពលកររងគ្រោះផង។ យ៉ាងហោចណាស់ក៏សងបានពលករ ២៣នាក់បានពាក់កណ្ដាលផងដែរ ព្រោះរថយន្តនេះមានតម្លៃប្រមាណ៨ម៉ឺនដុល្លារ។

ដោយឡែក ឮថាមានបងប្អូនពលករមួយក្រុមទៀតក៏កំពុងដាក់ពាក្យបណ្ដឹងប្ដឹងប្រធានក្រុមហ៊ុនមួយនេះពីបទឆបោកដូចគ្នាផងដែរទៅកាន់តុលាការ។ ប៉ុន្តែមិនទាន់ដឹងមានចំនួនប៉ុន្មាននាក់ និងឆរបោកយកប្រាក់អស់ប៉ុន្មានដុល្លារនោះឡើយ៕
អត្ថបទ៖ ឈៀង ថារិទ្ធ




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


