សន្តិសុខសង្គម
សមត្ថកិច្ចអន្តរាគមន៍ជួយសង្គ្រោះជនជាតិចិន៤នាក់ដែលត្រូវជនជាតិចិនដូចគ្នាបញ្ឆោតឱ្យមកធ្វើការខុសពីការសន្យា
សមត្ថកិច្ចបានអន្តរាគមន៍ជួយសង្គ្រោះជនជាតិចិនចំនួន៤នាក់ដែលត្រូវជនជាតិចិនដូចគ្នាបោកបញ្ឆោតឱ្យមកធ្វើការខុសពីការសន្យា បន្ទាប់ពីជនរងគ្រោះបានសរសេរពាក្យបណ្ដឹងចូលហ្វេសប៊ុកផេក (បណ្ដឹងលេខ៨១៩) របស់ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
ជនជាតិចិនទាំង៤នាក់នោះ រួមមាន ១. ឈ្មោះ ZHANG XIANBIN ភេទប្រុស កើតឆ្នាំ១៩៩៤ (អ្នកប្តឹង), ២. ឈ្មោះ CHENG RUI ភេទប្រុស កើតឆ្នាំ១៩៩៥, ៣. ឈ្មោះ LUO YANGCHAO ភេទប្រុស កើតឆ្នាំ១៩៩៩ និងទី៤. ឈ្មោះ LIU LUNJIANG ភេទប្រុស កើតឆ្នាំ១៩៩៤។ ជនជាតិចិនទាំង០៤នាក់ខាងលើមានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅមានសុពលភាពទាំងអស់។

យោងតាមលទ្ធផលនៃការសាកសួររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពួកគេទាំង៤នាក់ បានចូលមកកម្ពុជានៅថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២៣ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងមកធ្វើការងារជាចុងភៅនៅខេត្តព្រះសីហនុ តាមការទំនាក់ទំនងលើបណ្ដាញអ៊ីនធើណិត (APP) ដោយសន្យាផ្តល់ប្រាក់១៤.០០០ ទៅ១៥,០០០យ័ន និងមានឈ្មោះ សៃ ធាន ជាអ្នករៀបចំសំបុត្រយន្តហោះ។ ប៉ុន្តែក្រុមហ៊ុនបែរជាតម្រូវឲ្យពួកគេធ្វើការផ្នែក Online ខុសពីគោលបំណងដើមជាចុងភៅ ទើបពួកគេក៏បានប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក៏មានសមត្ថកិច្ចចុះទៅនាំខ្លួនពួកគេចេញពីក្រុមហ៊ុនមកស្នងការខេត្តព្រះសីហនុ។ មកដល់ថ្ងៃទី៣ ខែមេសា សមត្ថកិច្ចក៏បាននាំពួកគេទៅមន្ទីរសង្គមកិច្ច និងបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ចំពោះមុខ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យជនជាតិចិនទាំង៤នាក់ខាងលើស្នាក់នៅសណ្ឋាគារ និងបានប្រគល់លិខិតឆ្លងដែនដល់ពួកគេទាំង៤នាក់វិញ ក្នុងនោះតាមព័ត៌មានដែលទទួលបានមានម្នាក់ក្នុងចំណោម៤នាក់បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសចិនវិញដើម្បីជួបជុំក្រុមគ្រួសារ។ អគ្គនាយកដ្ឋានក៏បានជូនដំណឹងនេះទៅស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាផងដែ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សធ្លាប់បានអំពាវនាវសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៦ ខែមេសាឆ្នាំ២០២៣ មានពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ចំនួន៨៣០ករណីសរុបមនុស្សចំនួន២ ០៩៤នាក់ ស្មើនឹង១៦សញ្ជាតិ ភាគច្រើនជនជាតិចិន វៀតណាម និងឥណ្ឌូនេស៊ី។ បណ្ដឹងទាំងនោះបានប្ដឹងចូលទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម អគ្គស្នងការដ្ឋាននគរបាលជាតិ
និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ផ្អែកតាមលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាភាគច្រើននៃបណ្ដឹងទាំងនោះត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពពោលគឺទាំងការសង្គ្រោះជនរងគ្រោះ ការបិទទីតាំងអាជីវកម្មខុសច្បាប់ការចាប់ជនល្មើសបញ្ជូនទៅតុលាការ និងការអនុវត្តនីតិវិធីបណ្ដេញចេញ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?