សន្តិសុខសង្គម
គោ០៨ក្បាលត្រូវបានរន្ទះបាញ់ងាប់កាលពីយប់ម្សិលមិញ នៅក្នុងស្រុកបរិបូណ៌
កំពង់ឆ្នាំង ៖ សត្វគោ០៨ក្បាលរបស់ប្រជាពលរដ្ឋត្រូវបានរន្ទះបាញ់ងាប់នៅពាក់កណ្ដាលអធ្រាត្រ ស្ថិតនៅក្នុងភូមិកំពង់អួរ ឃុំឃុនរ៉ង់ ស្រុកបរិបូណ៌។
លោកមេភូមិកំពង់អួរបានប្រាប់តាមទូរសព្ទឱ្យដឹងថា នៅវេលាម៉ោង០១ និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងមួយមេយ៉ាងខ្លាំង លាយឡំនិងផ្គររន្ទះផង បានធ្វើឲ្យសត្វគោចំនួន ០៨ ក្បាលដេកក្នុងក្រោលត្រូវរន្ទះបាញ់ងាប់នៅនិងកន្លែង។
លោកមេភូមិបានបញ្ជាក់ថា ហ្វូងគោដែលនៅក្នុងក្រោលទាំងអស់មានជាង២០ក្បាល តែត្រូវរន្ទះបាញ់ងាប់ចំនួន០៨ក្បាល ក្រៅពីនោះពុំមានគ្រោះថ្នាក់អ្វីឡើយ។
លោកបញ្ជាក់ទៀតថា សត្វគោទាំងអស់នេះមានម្ចាស់នៅភូមិសេរី ឃុំខុនរ៉ង ដោយម្ចាស់បានធ្វើក្រោលឱ្យគោដេកនៅមុខវត្តកំពង់អួររាល់យប់ថ្ងៃដែលមានចម្ងាយពីផ្ទះម្ចាស់ប្រមាណជា២គីឡូម៉ែត្រ ដើម្បីជាការងាយស្រួលឃ្វាលផងដែរ។
ក្នុងហេតុការណ៍ខាងលើនេះ ម្ចាស់គោមានការសោកស្ដាយយ៉ាងខ្លាំង តែនេះវាជាគ្រោះធម្មជាតិដែលមិនអាចដឹងមុន ហើយការបាត់បង់សត្វគោ៨ក្បាលនេះ គឺជាខាតបង់មួយមានទំហំធំផងដែរសម្រាប់ប្រជាកសិករនៅស្រុកស្រែ។ ក្នុងនាមលោកជាអាជ្ញាធរមានតែការចូលរួមសោកស្ដាយជាមួយនឹងម្ចាស់គោតែប៉ុណ្ណោះ។
លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងភូមិស្រុកតាមទីជនបទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នាព្រោះរដូវវស្សាជិតចូលមកដល់ហើយ គ្រោះធម្មជាតិ ទាំងភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ពិតជាកើតមានដែលយើងត្រូវតែមានការប្រុងប្រយ័ត្នគ្រប់គ្នា៕
ដោយ ៖ ឈៀង ថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


