សន្តិសុខសង្គម
ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ មកប្ដឹងនៅស្នងការខេត្តកំពត ក្រោយឃាត់ខ្លួនក្រុមឧកញ៉ា ជា សារ៉ន
ប្រជាពលរដ្ឋរាប់ពាន់នាក់បានយកឯកសារយកមកដាក់ប្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត តាំងពីព្រឹកថ្ងៃទី២៣ រហូតមកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋទាំងនោះអះអាងថា ខ្លួនបានយកឯកសារពាក់ព័ន្ធទិញដីឡូត៍ពីក្រុមហ៊ុន ឧកញ៉ា ជា សារ៉ន, ពលរដ្ឋខ្លះបានដាក់លុយរាប់ម៉ឺនដុល្លារឱ្យទៅក្រុមហ៊ុន ជា សារ៉ន ដើម្បីទទួលបានការប្រាក់ និងប្រជាពលរដ្ឋខ្លះទៀតអត់លុយបានយកប្លង់ដីខ្ចីធនាគារឯកជនមកដាក់ឱ្យក្រុមហ៊ុន ដើម្បីទទួលបានការប្រាក់ តែត្រូវក្រុមហ៊ុនបោកប្រាស់។

លោក ឈន សកល ភេទប្រុស អាយុ៤០ឆ្នាំ ពលរដ្ឋរស់នៅភូមិរលួស ឃុំក្រាំងស្នាយ ស្រុកឈូក បានឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា លោកឧកញ៉ា ជា សារ៉ន និង ក្រុមគូកនត្រូវបាននគរបាលចាប់ឃាត់ខ្លួន មានគេប្រាប់ថា បើមានឯកសារច្បាស់លាស់ជាមួយក្រុមហ៊ុន ជា សារ៉ន ត្រូវរូតរះមកដាក់នៅស្នងការ។

ពលរដ្ឋរូបនោះបាននិយាយថា ខ្លួនបានយកប្លង់ដីទៅដាក់នៅធនាគារបានប្រាក់ចំនួន ២ម៉ឺន ២ពាន់ដុល្លារ ក្នុងកិច្ចសន្យាថា យកមកទិញរថយន្ត។ ប៉ុន្តែលុយបានមកនោះ មិនបានយកទៅផ្ទះទេ បានត្រឹមតែរាប់ហើយមានរថយន្តក្រុមហ៊ុន ជា សារ៉ន ចាំដឹកដើម្បីយកប្រាក់ទៅទិញដីឡូត៍បានចំណេញភាគហ៊ុន។

លោក ឈន សកល បានឱ្យដឹងថា លោកបានទទួលលុយជាប្រាក់ការពីក្រុមហ៊ុន ជា សារ៉ន ក្នុងមួយខែ ៤០០ជាងដុល្លារ តែយកការប្រាក់បានពីក្រុមហ៊ុនបានត្រឹមតែ ៦ខែតែប៉ុណ្ណោះ។ ក្រោយមក ខាងក្រុមហ៊ុន ជា សារ៉ន លែងឱ្យការប្រាក់ ហើយខាងអនាគារចេញមុខមកទារបំណុលពីគាត់រយៈពេល ៦ខែ។ លោក ឈន សកល បានបន្តនិយាយថា លោកបានចាញ់កលល្បិចផ្ដិតមេដៃ និងធ្វើកិច្ចសន្យាជាមួយធនាគាររួចអស់ទៅហើយ ទើបម្នាក់ៗអស់ប្លង់ដីដោយសារចាញ់បោកខាងក្រុមហ៊ុន។

មន្ត្រីនៅការិយាល័យស្នងការនគបាលខេត្តកំពតព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបាននាំគ្នាយកឯកសារមកដាក់ប្ដឹងនៅស្នងការនេះ សុទ្ធតែពាក់ព័ន្ធជាមួយក្រុមហ៊ុនឧកញ៉ា ជា សារ៉ន ដោយចំនួនឯកសារមិនទាន់បានដឹងនៅឡើយ ខណៈប្រជាពលរដ្ឋនៅតែបន្តកាន់ឯកសារពាក់ព័ន្ធមកដាក់ប្ដឹង។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែមេសា ២០២៣ កម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួន ឧកញ៉ា ជា សារ៉ន ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍គ្រុប និងបក្សពួក ៨នាក់ផ្សេងទៀតមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត បន្ទាប់ពី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន ឆបោកប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។

ស្នងការនគរបាលខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា មានប្រជាពលរដ្ឋខេត្តកំពត និងបណ្តាខេត្តផ្សេងទៀតប្រមាណជាង ២ ពាន់គ្រួសារ ត្រូវបានខាតបង់ប្រាក់ និងចាញ់បោកក្រុមហ៊ុន ជា សារ៉ន ក្នុងទំហំទឹកប្រាក់ប្រមាណជិត ៤០ លានដុល្លារ៕
អត្ថបទ៖ សឹង រ៉ាត់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២១ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


