សន្តិសុខសង្គម
ផឹកស៊ីជុំគ្នាខ្ចីម៉ូតូទៅទិញសាច់ក្លែមបាត់ឈឹង ៣ថ្ងៃក្រោយទើបចាប់បានមកវិញ
យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែ តាមក្របួចយកមកវិញ បន្ទាប់ពីខ្ចីម៉ូតូគេហើយសុីដាច់៣ថ្ងៃរួចមក។

យោងតាមការអះអាងពីនាយផ្នែកព្រហ្មទណ្ឌបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្រុមទី២២ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាករណីរំលោភលេីទំនុកចិត្ត បង្កដោយជនសង្ស័យឈ្មោះ សាំ ឡេងហ៊ ហៅ ហ៊ីង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្រុមទី៤ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពខ្ចីម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បាត់ដំបង ១D-៦១៥៤ របស់ជនរងគ្រោះឈ្មោះ រិទ្ធ សុឃិន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅក្រុមទី២១ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជនសង្ស័យបានខ្ចីម៉ូតូដើម្បីទៅទិញគ្រឿងក្លែមបន្ថែម ហើយក៏បានជិះយកទៅបាត់ ខណ:ពួកគេកំពុងផឹកសុីជុំគ្នា ។

ក្រោយពេលទទួលបណ្តឹងរួច កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល បានចុះស្រាវជ្រាវស៊េីបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ សាំ ឡេងហ៊ ហៅ ហ៊ីង បាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីព្រឹក នៅចំណុចផ្ទះរបស់ជនសង្ស័យ និងបានដកហូតម៉ូតូភិនភាគខាងលេីបានចំនួន១គ្រឿង។

ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ បន្ទាប់ពីពិនិត្យឃើញថា ជនសង្ស័យមានប្រើប្រាស់នូវសារធាតុញៀន ដោយឡែកម៉ូតូក៏ត្រូវបានសុំគោលការណ៍ដើម្បីប្រគល់ទៅអោយម្ចាស់ដើមវិញ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


