Connect with us

សន្តិសុខសង្គម

ផ្សារធុងខ្យល់ខុសបច្ចេកទេសផ្ទុះរបួសធ្ងន់ស្រាល​២នាក់

បានផុស

នៅ

ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ខណៈដែលកំពុងផ្សារក៏ផ្ទុះឡើង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុបុរសម្នាក់ជាជាងបានយកធុងខ្យល់មកផ្លុំផ្សារ ខណៈកំពុងផ្សារស្រាប់តែផ្ទុះធុងនោះឡេីងខ្ទាតអំបែងប៉ះចំជេីងស្ត្រីម្នាក់ដែលកំពុងអង្គុយក្បែរនោះ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកបុរសជាជាងរងរបួសស្រាល។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម