សន្តិសុខសង្គម
បំបែកសំណុំរឿងកាប់សម្លាប់នារីម្នាក់ និងកូនអាយុ១ខួបយ៉ាងសាហាវព្រៃផ្សៃ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ក្នុងសំណុំរឿងកាប់សម្លាប់នារីវ័យ២៤ឆ្នាំម្នាក់ រួមទាំងកូនអាយុទើប១ខួបបណ្ដាលឲ្យស្លាប់យ៉ាងសាហាវព្រៃផ្សៃ។
សូមបញ្ជាក់ថា ការណីកាប់សម្លាប់នារីវ័យ២៤ឆ្នាំ រួមទាំងកូនអយុទើបតែ១ខួបនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បើតាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះមានឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ២៤ឆ្នាំ និងកូនស្រី អាយុ១ឆ្នាំ ត្រូវបានជនដៃដល់ធ្វើសកម្មភាពកាប់បណ្តាលឱ្យស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ។ ជនដៃដល់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅអធិការដ្ឋានគរបាលស្រុកបសេដ្ឋដើម្បីសាកសួរតាមនីតិវិធី។

ក្នុងរបាយការណ៍បញ្ជាក់ថា យោងតាមការអោយដឹងបន្ថែមពីសមត្ថកិច្ច មូលហេតុដំបូងឈានទៅដល់សកម្មភាពកាប់សម្លាប់ម្ដាយ និងកូនតូចយ៉ាងសាហាវព្រៃផ្សៃយ៉ាងឃោរឃៅនេះ ដោយសារគំនុំ។ ក្នុងនោះប្រវត្តិជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនផងដែរ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


