Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីបំភ្លឺក្រោយមានការចុះផ្សាយថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង

បានផុស

នៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះបានចេញសេចក្ដីស្រាយបំភ្លឺមួយបន្ទាប់ពីមានការចុះផ្សាយរបស់គណនី​ហ្វេសប៊ុកឈ្មោះ Mey Mey Kim ថា មានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង ដែលករណីនេះ គឺជាការចុះផ្សាយព័ត៌មានមិនពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឧត្ដមសេនីយ៍ទោ សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនី​ហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១និង២០យប់ ជាការចុះផ្សាយព័ត៌មានមិនពិត ជាក់ស្តែងស្ត្រីខាងលើជាប់ពាក់ព័ន្ធ​នឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។

អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជាក់ថា ស្ត្រីរូបនោះបានរត់គេចខ្លួនដោយមិនបានចូលខ្លួនតាមដីការបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលរហូតមក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា គណនី​ហ្វេសប៊ុកឈ្មោះ Mey Mey Kim បានសេរសេរសារបង្ហោះចែក​ចាយ​នៅលើបណ្ដាញសង្គម និងភ្ជាប់ជាមួយរូបភាពវីដេអូ ដែលស្ត្រីរូបនេះបានលើកឡើងថា មានក្រុមចោរមួយក្រុមមានឡានពីរគ្រឿង ម៉ូតូបីគ្រឿង និងមានអាវុធក្នុងដៃស្ទាក់រថយន្ដរបស់ខ្លួន។

ខាងក្រោមនេះជាក្លឹមសារទាំងស្រុងរបស់ម្ចាស់គណនី​ហ្វេសប៊ុកឈ្មោះ Mey Mey Kim ៖

សូមពុកម៉ែបងប្អូនចំណាយពេលមើលវីដេអូនេះរហូតដល់ចប់ នេះជាហេតុការដែលខ្ញុំជួបផ្ទាល់នៅថ្ងៃសុក្រទី7វេលាម៉ោង11:30យប់ បន្ទាប់ពីនាងខ្ញុំ និងម្តាយចេញពីហាងហូបស៊ុបមួយកន្លែងត្រឡប់មកផ្ទះវិញស្រាប់តែមានក្រុមចោរមួយក្រុមមានឡានពីរគ្រឿងម៉ូតូបីគ្រឿងនិងមានអាវុធក្នុងដៃ.ហេីយមានឡានមួយគ្រឿងនោះទំនងជាឡានរបស់អង្គភាពក្នុងក្របខណ័្ឌណាមួយដែលមានសារ៉ែននៅពីលេី.ក្រុមចោរដែលមានគ្នាជាក្រុមធ្វេីសកម្មភាពយ៉ាងសាហាវឃោឃៅស្ទាក់ខ្ញុំពីមាត់ផ្លូវចូលផ្ទះរហូតដល់ក្នុងបុរីដែលមានសន្តិសុខនៅយាមពីមុខតែឃាត់វាមិនបានរហូតចូលក្នុងបុរីដែលមានផ្ទះប្រជាជនរស់នៅជុំវិញ.ដោយមូលហេតុពេលនោះសន្តិសុខបុរីមិនអាចឃាត់និងជួយដល់ខ្ញុំបានខ្ញុំក៍សំរេចចិត្តជិះចេញពីបុរីដេីម្បីទៅផ្ទះបងប្អូននៅម្តុំបឹងត្របែកអោយជួយតែពួកវានៅតែព្យាយាមជិះតាមពីក្រោយរហូតនាងខ្ញុំជាន់ឡានសឹងតែឆេះម៉ាសុីនទំរាំដល់ផ្ទះបងប្អូននិងមានប្រជាពលរដ្ថរស់នៅកុះករច្រេីនទេីបមានសុវត្តិភាព.នេះជាវីដេអូនៅតាមដងផ្លូវជុំវិញបុរី.រាល់វីដេអូរូបភាពនិងផ្លាកលេខឡានក្រុមចោរដែលធ្វេីសកម្មភាពនៅយប់នោះខ្ញុំថតបានទាំងអស់.

ខ្ញុំសូមអំពាវនាវដល់បងៗសម្ថកិច្ចនិងថ្នាក់ដឹកនាំសូមជួយពង្រឹងនិងវែកមុខរកពួកក្រុមចោរប្លន់ដ៍សាហាវឃោឃៅទាំងនេះផងដេីម្បីសុវត្តិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ធ. ហេតុការណ៍នេះកេីតនៅបុរី the wood ក្រោយផ្សាព្រែកអែង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវ​ខ្សាច់ លិចក្រុង​សុខោទ័យភ្លាមៗ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

​​ថ្នាក់ដឹកនាំ និង​ មេយោធាថៃ​ ប្រឈម​«ឧក្រិដ្ឋកម្មសង្គ្រាម» ​ដោយសារ​​ប្រើ ​​F-16 និង​ Gripen C/D វាយប្រហារ​តំបន់​វប្បធម៌​ និង​ជនស៊ីវិល​

Sokha Hotels

ព័ត៌មានពេញនិយម