សន្តិសុខសង្គម
ដើមឈើគ្រញូងនៅតំបន់អង្គរនៅតែរងការកាប់បំផ្លាញពីឧក្រិដ្ឋជន
សេចក្តីរាយការណ៍បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះថា ដើមគ្រញូងដ៏ធំមួយដើមទៀតហើយ នៅភូមិមណ្ឌល៣ ជាប់ផ្លូវក្រវ៉ាត់ឧទ្យានអង្គរ ត្រូវបានក្រុមចោរលួចកាប់យកទៅបាត់ដោយសុវត្តិភាព។

សូមបញ្ជាក់ថា ដើមឈើគ្រញូងទាំងនោះគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ជុំវិញការលួចកាត់ដើមគ្រញូងនេះ គេនៅពុំទាន់ឃើញស្ថាប័នអាជ្ញាធរជាតិអប្សរាចេញសេចក្ដីបំភ្លឺនៅឡើយទេ។
សូមរំលឹកថា ករណីលួចកាប់ដើមឈើគ្រញូងនៅតំបន់រមណីយដ្ឋានអង្គរ មិនមែនជាលើកទី១នោះទេ ពោលគឺបានកើតមានឡើងជាច្រើនលើកមកហើយ។ ប៉ុន្តែកម្រឃើញអាជ្ញាធរជាតិអប្សរា ចាប់បានជនដៃដល់ដែលលួចកាត់ដើមឈើគ្រញូងនេះណាស់។

ពាក់ព័ន្ធករណីនេះដែរមហាជនស្នើឲ្យស្ថាប័នមួយនេះបង្កើនការគ្រប់គ្រងព្រៃឈើនៅក្នុងតំបន់ឧទ្យានអង្គរឲ្យបានគង់វង្សឡើងវិញ ពីព្រោះប្រាង្គប្រាសាទក៏ត្រូវការព្រៃឈើដើម្បីការពារឃុំគ្រងផងដែរ៕
អត្ថបទ៖ កុសល





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន