សន្តិសុខសង្គម
ទំនាស់ដីធ្លី បុរសម្នាក់ទាញកាំបិតផ្គាក់កាប់ឳពុកកូនស្លាប់ម្នាក់របួសធ្ងន់ម្នាក់
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ ខេត្តរតនគិរី ធ្វើការឃាត់ខ្លួន បន្ទាប់ពីកាប់ប្រហារលើជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ រីឯកូនប្រុសរបួសធ្ងន់ ដោយសារបញ្ហាទំនាស់ដីធ្លី។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង០៥នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភ្នំទឹកចេញ ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចស្រុកកូនមុំ បានឲ្យដឹងថា ករណីឃាតកម្មមួយបានកើតឡើងជនសង្ស័យបានយកកាំបិតផ្គាក់កាប់ទៅលើកូនជនរងគ្រោះចំនួន២កាំបិតចំដៃឆ្វេង រួចហើយស្ទុះទៅកាប់បុរសជាឪពុកជាច្រើនកាំបិតត្រូវកញ្ចឹងកខាងក្រោយ១កាំបិត បណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ។

ជនសង្ស័យឈ្មោះ ញឹម សាវឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតនៅភូមិ១ ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី។ ជនរងគ្រោះ១-ឈ្មោះ ពេជ្រ ម៉ូលី ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ស្លាប់នៅកន្លែងកើតហេតុ។ ២-ឈ្មោះ សាន់ ប៊ីស៊ី ភេទប្រុស អាយុប្រហែលជាង១០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាកូនប្រុសរបស់ជនរងគ្រោះរបួសចំដៃខាងឆ្វេង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុទំនាស់ដីធ្លីដណ្តើមគ្នាគ្រប់គ្រងដីដែលបានដាំដំណាំហើយ ត្រូវជនរងគ្រោះយកថ្នាំបាញ់ស្មៅមកបាញ់លើដំណាំដែលដាំដុះហើយ បង្កកើតទៅជារឿងកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង កាំបិតផ្គាក់ចំនួន១ ប្រវែង៦០សង់ទីម៉ែត្រ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


