សន្តិសុខសង្គម
អធិការថ្មីស្រុកស្រែអំបិល បដិសេធមិនបានយកថវិកាប្រចាំខែជាថ្នូរមិនបង្រ្កាបល្បែងអនឡាញខុសច្បាប់
អធិការថ្មីស្រុកស្រែអំបិល លោក ដូង វណ្ណា បានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានជាលក្ខណៈចោទប្រកាន់មកលើរូបលោកថា បានយកថវិកាប្រចាំខែជាថ្នូរមិនបង្រ្កាបល្បែងអនឡាញក្នុងមូលដ្ឋាន។ ការបើកទីតាំងលេងល្បែងជល់មាន់ និងឆ្នោតឡូតូតាមអនឡាញខុសច្បាប់ ចាំបាច់ត្រូវតែទប់ស្កាត់ និងបង្រ្កាប ស្របទៅតាមបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង។

លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការថ្មីស្រុកស្រែអំបិល នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអះអាងថា កាលពីថ្ងៃទី២ ខែកញ្ញា រូបលោកបានចាត់កម្លាំងចុះអប់រំណែនាំ និងបង្រ្កាបទីតាំងលេងល្បែងអនឡាញចំនួន១កន្លែងស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ដោយឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតវត្ថុតាងសម្ភារៈមួយចំនួន មកកាន់អធិការដ្ឋានធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបន្តទៅទៀត។

លោកអធិការនគរបាលស្រុកស្រែអំបិល សង្កត់ធ្ងន់ក្នុងកិច្ចសមាសន៍មួយដល់ក្រុមអ្នកសារព័ត៌មានក្នុងខេត្តកោះកុងថា ការអនុវត្តវិធានការរដ្ឋបាល ឬច្បាប់សុទ្ធតែមានការគាំទ្រពីគណៈបញ្ជាការឯកភាពស្រុក ទើបចុះអប់រំណែនាំបង្រ្កាបឱ្យបានទាន់ពេលវេលា។ ទាក់ទិនត្រង់មានអង្គភាពសារព័ត៌មានមួយចំនួនចុះផ្សាយចោទប្រកាន់ថាលោក ដៃម្ខាងចាប់ ដៃម្ខាងយកលុយពីល្បែងស៊ីសងជល់មាន់ និងឆ្នោតវៀតណាមតាមអនឡាញ១កន្លែង១លានរៀលតាមតូចតាមធំ គឺជារឿងមិនពិតប្រាកដទាល់តែសោះ។

លោកវរសេនីយ៍ទោ ដូង វណ្ណា លើកឡើងបន្តថា បន្ទាប់ពីសមត្ថកិច្ចព្រមាន និងប្រគល់សម្ភារៈបម្រើការដល់ការលេងល្បែងអនឡាញទៅកាន់ម្ចាស់ទីតាំងខាងលើ ស្រាប់តែឈ្មោះ ស សុខកុសល្យ តំណាងក្រុមហ៊ុនបញ្ជល់មាន់អនឡាញ កាលពីថ្ងៃទី៣ ខែកញ្ញា បានចេញមុខថ្លែងអំណអរគុណសមត្ថកិច្ច និងប្រគល់ថវិកាចូលរួមចំណែកជួយគាំទ្រសាងសង់រោងបាយដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំងសម្រាប់អង្គភាពបានពិសារសមរម្យ។ ប៉ុន្តែក្រោយប្រគល់ថវិកានោះរួច ស្រាប់តែមានសារព័ត៌មានផ្សាយថា លោកទទួលថវិកា១លានរៀលជាថ្នូរបិទភ្នែកបិទច្រមុះមិនបង្រ្កាបបទល្មើសល្បែងអនឡាញ តាមរយៈដាក់លុយខែទៅវិញ។ ដូច្នេះសុំបដិសេធទាំងស្រុងរាល់ការផ្សព្វផ្សាយជាលក្ខណៈចោទប្រកាន់មកដល់សមត្ថកិច្ចដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់កងកម្លាំងសមត្ថកិច្ចបម្រើប្រជាពលរដ្ឋ។

បើតាមលោកអធិការស្រុកស្រែអំបិល លោកមិនលែងឡើយចំពោះទីតាំងបង្កើតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយស្នើសុំប្រជាពលរដ្ឋមេត្តាជួយផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ច ដើម្បីមានវិធានការច្បាប់តាមរយៈការផ្តល់ខិតបណ្ណភ្ជាប់មួយលេខទូរស័ព្ទ២៤ម៉ោងលើ២៤ម៉ោង។ សាធារណជននៅចាំបានថា កងកម្លាំងនគរបាលស្រុកស្រែអំបិល កាលពីថ្ងៃទី៩ ខែកញ្ញា បានណែនាំអប់រំ និងបង្រ្កាបទីតាំងជល់មាន់ និងឆ្នោតឡូតូតាមអនឡាញចំនួន៥កន្លែងផ្សេង ដោយតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ធ្វើអាជីវកម្មខុសច្បាប់ក្នុងឃុំស្រែអំបិល។
អ្នកស្រី នី សៀវយី អតីតម្ចាស់ទីតាំងដែលធ្លាប់បម្រើការល្បែងអនឡាញនិយាយថា រូបគាត់គាំទ្រចំពោះចំណាត់របស់សមត្ថកិច្ចដែលមកណែនាំបញ្ឈប់មិនលេងល្បែងហាមឃាត់នេះបន្ត មិនត្រឹមតែប៉ុណ្ណោះថែមទាំងចូលរួមធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចទៀត។

អ្នកស្រី សៀវយី យល់ថា គាត់ហ៊ានផ្តល់ទីតាំងលេងល្បែងអនឡាញដោយសារតែម្ចាស់អាជ្ញាបណ្ណអះអាងថា មានច្បាប់ទម្លាប់ត្រឹមត្រូវហើយ ទើបពួកគាត់ហ៊ានឱ្យពលរដ្ឋចូលលេងប៉ុន្តែមិនដឹងសមត្ថកិច្ចចុះបង្រ្កាបនោះទេ។ ការបើកទីតាំងល្បែងអនឡាញធ្វើឡើង៣ខែមកហើយ។ ទោះយ៉ាងណា អ្នកស្រី និងក្រុមគ្រួសារសន្យាឈប់ផ្តល់ទីតាំងលេងល្បែងទៀតហើយដែរ។ មិនត្រឹមតែទីតាំងអ្នកស្រី សៀយី ទេ គឺមានទីតាំងបើកល្បែងអនឡាញជាច្រើនទៀតដែលសមត្ថកិច្ចនគរបាលស្រុកស្រែអំបិល ចុះមានវិធានការអប់រំណែនាំ និងបង្រ្កាបជាបន្តបន្ទាប់ដោយឱ្យធ្វើកិច្ចសន្យាយ៉ាងហោច២ទៅ៣ដង ទើបបង្រ្កាប៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


