សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមគប់កញ្ចក់រថយន្ដពីរនាក់បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ នៃស្នងការដ្ឋាននរគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះពីករណីគប់កញ្ចក់រថយន្ដនៅសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។

ការឃាត់ខ្លួននេះបានធ្វើឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឈីម បាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បន្ទាប់ពីត្រូវជនសង្ស័យពីរនាក់បានធ្វើសកម្មភាពយកដុំឥដ្ឋគប់កញ្ចក់រថយន្តរបស់ខ្លួន កាលថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣០នាទី នៅចំណុចលើផ្លូវបេតុ ស្ថិតនៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ទោ ជុន សូឃួន អធិការនៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ គិត សាវុទ្ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ (ម្ចាស់ម៉ូតូ និងជាអ្នកបើកម៉ូតូ)។ និងឈ្មោះ វ៉ិន សុភ័ក្ត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ(អ្នកជិះពីក្រោយ)។

លោកអធិការបន្ថែមថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់បានសារភាពថា កាលពីយប់ថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២៣ វេលាម៉ោង១៨និង២០នាទី ខ្លួនបានជិះម៉ូតូម៉ាកCBR ពណ៌ក្រហម គ្មានផ្លាកលេខ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលអូរ សង្កាត់ព្រះស្រែ និងបានយកដុំឥដ្ឋចោលទៅលើរថយន្ដមួយគ្រឿងមិនចាំម៉ាករួចជិះម៉ូតូគេចខ្លួនតែម្ដង។

ក្រោយពីសាកសួរ កម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


