សន្តិសុខសង្គម
រយៈពេល១សប្ដាហ៍៍ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៧៩នាក់ ពាក់ព័ន្ធករណីព្រហ្មទណ្ឌ
ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៧៩នាក់ ដែលពាក់ព័ន្ធករណីមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន៥៧ករណី ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៨ ខែធ្នូនេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថា ក្នុងចំណោម បទល្មើសព្រហ្មទណ្ឌទាំង៥៧ករណី មានករណីអំពើហិង្សា១៩ករណី លួចចំនួន ២៨ករណី លួច (ឆក់)មាន ៤ករណី ឆបោក២ករណី និងក្រៅពីនេះ ករណីលួចមានស្ថាន ទម្ងន់ទោស(ប្លន់) ឃាតកម្ម មនុស្ស ឃាតដោយអចេតនា រំលោភសេពសន្ថវៈ មានតែមួយករណីប៉ុណ្ណោះ ដែលបាន កើតឡើងនៅទូទាំងប្រទេស។
អ្នកនាំពាក្យដដែលរូបនេះក៏បន្ថែមទៀតថា សមត្ថកិច្ចនៅតាមបណ្ដារាជធានីគ្រប់ខេត្តក្រុងទាំងអស់ បាននិងកំពុងបន្ត យក ចិត្តទុកដាក់យ៉ាងខ្លាំងក្លា ដើម្បីបង្ការ និងបង្ក្រសបបទល្មើសទាំងឡាយ ជា ពិសេសនៅក្នុងបទល្មើសដែលពាក់ព័ន្ធទិដៅអាទិភាពទាំង៦ ដែល ឯកឧត្តម អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានដាក់ចេញ និងតែងក្រើន រម្លឹកជារឿយៗដល់ ស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទ ក្រសួងមហាផ្ទៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


