សន្តិសុខសង្គម
ឆ្លងចរន្ដអគ្គិសនីឆេះទីលានបាញ់កាំភ្លើងភ្នំពេញ
អគ្គិភ័យបានឆាបឆេះបន្ទប់មួយកន្លែងក្នុងទីលានបាញ់កាំភ្លើងភ្នំពេញ ដែលស្ថិតក្នុងនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ម្ចាស់ទីតាំង ព្រំ ធា ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទីព្រឹក្សាក្រសួងមហាផ្ទៃ។ ទីតាំងដែលឆាបឆេះប្រភេទសំណង់ថ្មប្រក់ស័ង្កសី ទំហំ ២៣ម៉ែត្រx ៧៧ម៉ែត្រ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ ខូចខាតសម្ភារៈឆេះផ្នែកខាងក្រោយនៃទីលានបាញ់កាំភ្លើង ទំហំ ១៤ម៉ែត្រx ២៣ម៉ែត្រ អស់មួយផ្នែកខាងក្រោយ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ក្នុងរវង្វង់ប្រតិប្បត្តិការខាងលេីនេះ រថយន្តពន្លត់អគ្គិភ័មកអន្តរាគមន៍រួមមាន រថយន្តការិយាល័យអគ្គិភ័យចំនួន១៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៥២ឡាន ស្មើរនឹង២០៨ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប។ រថយន្តអគ្គិភ័យបញ្ជាការដ្ឋានពិសេសចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣០ឡាន ស្មើនឹង ១២០ម៉ែត្រគូប ។

រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡានស្មើនឹង ០៦ម៉ែត្រគូប។ អគ្គិភ័យត្រូវបានគ្រប់គ្រង់បានទាំងស្រុងនៅវេលាម៉ោង១៣និង០០នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


