Connect with us

សន្តិសុខសង្គម

តំណាងអយ្យការកំពុងសាកសួរលោកផ្កាយ១ ស្នងការរងខេត្តកំពង់ស្ពឺ ដែលក្លែងឯកសាររៀបការប្រពន្ធថ្មី

បានផុស

នៅ

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ខណៈពេលនេះតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កំពុងធ្វើការសាកសួរពាក់ព័ន្ធករណីអំពើផិតក្បត់ និងក្លែងបន្លំឯកសារសាធារណៈ។

នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ លោកស្រីវរសេនីយ៍ឯក មូន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា «លោកស្នងការរងនគរបាលម្នាក់ ដែលបានលួចរៀបការប្រពន្ធថ្មី ត្រូវសមត្ថកិច្ចនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួននោះ បានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធច្បាប់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីនាយការិយាល័យ បានបញ្ចាក់ថា «ខណៈពេលនេះជនសង្ស័យត្រូវបានតំណាងអយ្យការកំពុងធ្វើការសាកសួរពាក់ព័ន្ធអំពើផិតក្បត់។ ចំណែកករណីផ្សេងទៀត គឺខាងជំនាញរបស់គេធ្វើផ្សេងទៀត»។

មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហើបប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះថា លោកឧត្តមសេនីយ៍ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺម្នាក់ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ រៀបការប្រពន្ធថ្មី តាមបណ្តឹងរបស់ប្រពន្ធដើមដែលមិនទាន់លែងលះគ្នាដាច់ស្រឡះ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងទទួលជួយដឹកនាំការងារកងអន្តរាគមន៍ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធលួចការប្រពន្ធថ្មី ដោយក្លែងបន្លំឯកសារសាធារណៈ។

តាមប្រភពបានបញ្ជាក់ថា លោកស្នងការរង ង៉ាម រី បានរត់ឯកសារបញ្ជាក់ភាពពោះម៉ាយ និងស្នើសុំច្បាប់រៀបអាពារពិពាហ៍ដោយដាក់ឈ្មោះ  ឃុត វឌ្ឍនា អាយុ៥២ឆ្នាំ ទីកន្លែងកំណើត នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្ននៅផ្ទះលេខ ៣១៦E2 ផ្លូវម៉ៅស៊ីទុង ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពបន្តទៀតថា លោកឧត្តសេនីយ៍ត្រី ង៉ាម រី ត្រូវរៀបអាពារពិពាហ៍ជាមួយនារីម្នាក់ឈ្មោះ ឃ.ស. មុខរបរលក់ដូរនៅភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដោយសង់រោងការរួចរាល់ត្រៀមទទួលភ្ញៀវចូលរួមអបអរសាទរ និងរង់ចាំរាត្រីក្រេបទឹកឃ្មុំប៉ុណ្ណោះ ប៉ុន្តែសភាពការត្រូវបានផ្លាស់ប្តូរ ៣៦០ដឺគ្រេ ព្រោះបែកការដល់ប្រពន្ធដើមដែលមិនទាន់លែងលះដាច់ស្រឡះ រហូតដល់មានការឃាត់ខ្លួនតែម្តង។

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវប្រឈមមុខនឹងច្បាប់ស្តីពី ឯកពន្ធភាពបទល្មើស «ផិតប្តី-ផិតប្រពន្ធ» បទល្មើស «ស្មន់» បទល្មើស «ទ្វេពន្ធភាព» និងទោសត្រូវអនុវត្ដក្នុងច្បាប់ស្តីពី ឯកពន្ធភាព និងករណីក្លែងបន្លំឯកសារសាធារណៈក៏ត្រូវផ្តន្ទាទោសតាមច្បាប់ផងដែរ។ ចំណែករោងការរបស់លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ដែលត្រូវទទួលភ្ញៀវនៅថ្ងៃនេះ បានរុះរើជាផ្លូវការ។

មហាជនរង់ចាំមើលថា ជោគវាសនាលោកផ្កាយ១ ស្នងការរងរូបនេះ តុលាការនឹងមានចំណាត់ការបែបណា? សូមរង់ចាំលទ្ធផលបន្តទៀត៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម