Connect with us

សន្តិសុខសង្គម

Update ៖ ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ត្រូវបាន​តំណាង​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ សម្រេច​ចោទប្រកាន់​ពី​ប​ទ «​ទ្វេ​ពន្ធភាព​»

បានផុស

នៅ

កំពង់ស្ពឺ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា ស្នងការរង ទទួល​ជួយ​ដឹកនាំ​ការងារ​កង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ពី ប​ទៈ «​ទ្វេ​ពន្ធភាព​» នៃ​ច្បាប់​ឯក​ពន្ធភាព​។

នា​ព្រលប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៤ លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ប្រាប់ថា «​តំណាង​អយ្យការ​បាន​ចោទប្រកាន់ ឈ្មោះ ឃុ​ត វ​ឌ្ឍ​នា ហៅ ង៉ា​ម រី ពី​ប​ទៈ ទ្វេ​ពន្ធភាព ប្រព្រឹត្ត​នៅ​ភូមិ​ស្រែ​ថ្នល់ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤ តាម​មាត្រា ០៤ និង មាត្រា ០៩ នៃ​ច្បាប់​ឯក​ពន្ធភាព​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍ ង៉ា​ម រី ស្នងការរង ទទួល​ដឹកនាំ​ការងារ​កង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ឃាត់ខ្លួន​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ រៀបការ​ប្រពន្ធ​ថ្មី តាម​បណ្តឹង​របស់​ប្រពន្ធដើម​ដែល​មិនទាន់​លែងលះ​គ្នា​ដាច់​ស្រឡះ​។

សូម​ជម្រាប​ថា លោកស្រី​វរសេនីយ៍ឯក មូ​ន មល្លិកា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​កម្ពុ​ជាថ្មី ឲ្យ​ដឹងថា «​លោក​ស្នងការរង នគរបាល​ខេត្តកំពង់ស្ពឺ ដែល​បាន​លួច​រៀបការ​ប្រពន្ធ​ថ្មី ត្រូវ​សមត្ថកិច្ច​នគរបាល​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស​ឃាត់ខ្លួន​នោះ បាន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។ ចំណែក​ករណី​ផ្សេងទៀត គឺ​ខាង​ជំនាញ​របស់គេ​ធ្វើ​ផ្សេងទៀត​»​។

នៅ​យប់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤ នេះ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ឃាត់ខ្លួន​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​លួច​ការ​ប្រពន្ធ​ថ្មី ដោយ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។

សូម​បញ្ជាក់​ថា លោក​ស្នងការរង ង៉ា​ម រី បាន​រត់​ឯកសារ​បញ្ជាក់​ភាព​ពោះម៉ាយ និង ស្នើសុំ​ច្បាប់​រៀប​អា​ពារ​ពិពាហ៍​ដោយ​ដាក់ឈ្មោះ​  ឃុ​ត វ​ឌ្ឍ​នា អាយុ ៥២​ឆ្នាំ ទីកន្លែង​កំណើត នៅ​ភូមិ​ខ្នរ ឃុំ​ព្រែ​លាប ស្រុក​មុខកំពូល ខេត្តកណ្តាល បច្ចុប្បន្ន នៅផ្ទះ​លេខ ៣១៦E2 ផ្លូវ​ម៉ៅ​ស៊ី​ទុង ភូមិ​១២ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ត្រូវ​រៀប​អា​ពារ​ពិពាហ៍​ជាមួយ​នារី​ម្នាក់ ឈ្មោះ ឃ​.​ស​. មុខរបរ លក់ដូរ មាន​ភូមិ​ស្រែ​ថ្នល់ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៤ ដោយ​សង់​រោងការ​រួចរាល់​ត្រៀម​ទទួលភ្ញៀវ​ចូលរួម​អបអរសាទរ និង​រង់ចាំ​រាត្រី​ក្រេប​ទឹកឃ្មុំ​ប៉ុណ្ណោះ ប៉ុន្តែ​សភាព​ការ​ត្រូវបាន​ផ្លាស់ប្តូរ ៣៦០​ដឺ​គ្រេ ព្រោះ​បែកការ​ដល់​ប្រពន្ធដើម​ដែល​មិនទាន់​លេង​លះ​ដាច់ស្រឡះ រហូតដល់​មានការ​ឃាត់ខ្លួន​៕

ដោយ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម