សន្តិសុខសង្គម
ទាញកាំបិតដេញចាក់សង្សារមិនបាន រត់ទៅចងកសម្លាប់ខ្លួនឯង
បុរសម្នាក់យកកាំបិតដេញចាក់នារីជាសង្សារតែមិនបានសម្រេច ខឹងចិត្តក៏ទៅចងកសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរី អឹលវី ផ្ទះលេខG1A12 ផ្លូវ០២ ភូមិទួល ពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ (សព)ឈ្មោះ ណឹម ម៉ៃ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គជ័យខេត្តកំពត បច្ចុប្បន្នស្នាក់នៅកន្លែងកេីតហេតុ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ទូច វីស្សា ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាមិត្តស្រីរបស់ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុរូបគាត់ និងជនរងគ្រោះបានឈ្លោះគ្នាហេីយជនរងគ្រោះបានយកកូនកាំបិតដេញចាក់គាត់ ពេលនោះគាត់ ភ័យពេកបានរត់ទៅបន្ទប់មិត្តភក្ដិឱ្យជួយ។ នៅពេលនោះមិត្តភក្តិរបស់គាត់ និងគាត់ក៏បានចុះមកខាងក្រោម មួយសន្ទុះក្រោយមកក៏ស្ងាត់ពួកគាត់ទាំងពីរនាក់បានឡើងទៅមេីលស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហេីយនៅជាប់នឹងចំរឹងដែកបង្អួច។

បន្ទាប់ពីបានឃើញដូចនេះ គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។ តាមការពិនិត្យ និងកោសល្យវិច័យរបស់ សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនរងគ្រោះស្លាប់ ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន និងមានសារធាតុញៀននៅក្នុងខ្លួន។ សព ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


